Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហាង​ពេជ្រ «ព្រីនស៍ ដាយ​មិន» អត់​ទទួល​ទិញ​គ្រឿង​ចូល​វិញ ចុងក្រោយ​ដាក់​មេ​ប្រូច​រុះរើ​ហាង ពេលនេះ​អតិជន​រងគ្រោះ​ផ្ទុះ​ការ​ទាមទារ​សង​លុយ​ក្តៅ​គគុក​ហើយ

spot_img

មហាជនជាច្រើន ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលបានឃើញហាងពេជ្រដ៏ធំមួយកន្លែង ស្ថិតនៅផ្លូវកម្ពុជាក្រោម យីហោ «ព្រីនស៍ ដាយមិន» ស្រាប់តែរុះរើបិទទ្វារ ដោយដំបូងឡើយ គ្រប់គ្នាគិតថា ប្រហែលហាងប្តូរទៅកាន់ទីតាំងថ្មីហើយមើលទៅ។

តែអ្វីដែលមិននឹកស្មានដល់នោះ គឺទន្ទឹមហាងពេជ្រខាងលើបិទទ្វារ ស្រាប់តែគេបានប្រទះឃើញនៅលើបណ្តាញសង្គម មានបងប្អូនប្រជាពលរដ្ឋជាច្រើនជាជនរងគ្រោះ បានបង្ហោះបង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ដោយម្នាក់ៗបានប្រាប់ឲ្យដឹងថា តាមពិតហាងពេជ្រ «ដាយមិន» នេះគឺជាហាងលក់គ្រឿងពេច្រពេជ្រក្លែងក្លាយប៉ុណ្ណោះ ព្រោះថា ពេលពួកគាត់ផ្អើលនាំគ្នាយករបស់ទៅលក់វិញ ស្រាប់តែនិយាយគេចវេសគ្រប់លេសដោះសារ មិនទទួលទិញ ហើយនៅទីបំផុត លុបផេកចោល រីឯទូរស័ព្ទទាក់ទងលែងចូល រហូតចុងក្រោយនេះ រុះរើហាងតែម្តង។

ទាក់ទងរឿងហាងពេជ្រ «ព្រីនស៍ ដាយមិន» លក់ពេជ្រក្លែងបោកប្រាស់នេះ នារីម្នាក់ក្នុងចំណោមជនរងគ្រោះជាច្រើននាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ Moni Leak បានបង្ហាញមុខមាត់ក្រុមមនុស្សបោកប្រាស់ ដែលធ្វើការនៅហាងនេះ រៀបរាប់ទាំងកំហឹងថា៖ «ថ្ងៃនេះជាថ្ងៃទី1ខែ12ឆ្នាំ2022 វាបានណាត់ខ្ញុំអោយយកមកលក់ ឥលូវវាបានមកដល់ថ្ងៃហើយ តែពួកវាបានរត់បាត់មិនឃើញស្រមោលពួកវាទេ ពួកអ្នកឯងបោកគេហ្នឹងមិចមានក្ដីសុខណាស់មែន ផឹកស៊ីសប្បាយណាស់ មានក្ដីសុខលើកំនរទុក្ខរបស់គេហ្នឹង លក់ចេញមកបោកប្រាស់គេ បើអ្នកឯងលក់របស់ពិត ពេជ្រសុទ្ធអោយខ្ញុំ ខ្ញុំមិនសូវឈឺចាប់ទេ តែនេះពេជ្រCVD បងៗខ្លះទៀត ជាស្នាយ ថាខ្ញុំល្ងង់មិនចេះមើលពេជ្រដែលពួកអ្នកឯងលក់អោយខ្ញុំក៏បាន តែខ្ញុំឃើញហាងអ្នកឯងបើកមើលទៅវាគ្រាន់បើដែរ ហើយអ្នកឯងដាក់ចេញពីGIAទៀត តែមិននឹកស្មានថាពួកអ្នកឯងថោកទាបចឹងសោះ ពួកអ្នកឯងដឹងអត់ ខ្ញុំទម្រាំសន្សំលុយទិញបាន តើពួកខ្ញុំត្រូវធ្វើការប៉ុន្មានខែទើបបានទិញបានចញ្ចៀន1វង្ស ហើយអ្នកឯងមកបោកពួកខ្ញុំចឹង»។

នារីរងគ្រោះបន្តថា៖ «ខ្ញុំសូមអោយបងប្អូនដែលនៅក្នុងបណ្ដាយសង្គមfbជួយស៊ែរអោយខ្ញុំម្នាក់មួយមក ដើម្បីរកភាពយុត្តិធម៌អោយដល់យើងខ្ញុំទាំងអស់ដែលជាជនរងគ្រោះផង ហើយអោយដឹងដល់លោកពូសមត្ថកិច្ច ឲ្យគាត់កាន់នៅទីតាំងនេះផង ដើម្បីចុះឆែកមើល និងតាមចាប់បុគ្គលនេះដើម្បីកោះហៅមកចូលខ្លួនដោះស្រាយអោយពួកយើងខ្ញុំដែលជាជនរងក្រោះផង ទីតាំងដែលខ្ញុំទិញនៅផ្លូវសំណង់12ជាប់ជិតនឹងស្ទុប សូមអរគុណបងប្អូនទាំងអស់គ្នាដែលបានជួយស៊ែរបន្តអោយខ្ញុំ ព្រោះអីនៅមានបងប្អូនយើងជាច្រើនដែលមិនទាន់បានដឹងរឿងនេះនៅឡើយទេ រឿងនេះមិនមែនតូចតាចគេបងប្អូនអើយ បើកដល់ហាងពេជ្រប៉ុណ្ណាប៉ុនណីតែមកបោកខ្ញុំចឹង ហើយមកបោះគ្រាប់បែករត់បាត់»។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងទៀតនោះ គឺទន្ទឹមនឹងមិនទទួលដោះស្រាយហើយ នៅហ៊ានគំរាមប្តឹងជនរងគ្រោះវិញទៀត។ នេះបើតាមគណនីខាងលើ បានបញ្ជាក់ឲ្យដឹងទៀតថា៖ «បងប្អូនវាមកគំរាមប្ដឹងខ្ញុំ ខ្ញុំ OK ខ្ញុំរង់ចាំពួកអ្នកជានិច្ច ខ្ញុំមានភស្តុតាងទាំងអស់ បើខ្ញុំមិនខុសខ្ញុំមិនខ្លាចទេ ស្អីគេ នៅខាងតុលាការខ្ញុំក៏គិតថាគេមានម៉ាស៊ីនពិនិត្យគ្រឿងពេជ្រដែរ បើពិនិត្យទៅឃើញក្លែងក្លាយ អោយថាសុទ្ធមិច អ្នកឯងលក់របស់មិចអោយខ្ញុំ អ្នកឯងដឹងហើយ ខ្ញុំសួរប្រាប់ថាជាពេជ្រសុទ្ធ តែខ្ញុំយកទៅពិនិត្យគឺ0 ខ្ញុំមានផុសតាំងទាំអស់ ទាំងវីដេអូ ទាំងអ្នកឯងនិយាយជាមួយខ្ញុំ ពេលខ្ញុំទៅអ្នកឯងលេស1000000លេស ខ្ញុំនិយាយការពិតចុះ ខ្ញុំអាណិតតែបងប្អូនមួយចំនួនគាត់បានឆាតមកខ្ញុំ ប្រាប់ថារបស់គាត់ជាត្បូងស្នាយនោះ ខ្ញុំឈឺចាប់ណាស់ បើអ្នកឯងមិនចេញមុខដោះស្រាយរឿងនេះអោយពួកយើងទេ ពួកយើងនឹងមិនបញ្ចប់រឿងនេះទេ តែបើពួកនាងឯងចេញមុខបកស្រាយអោយយើង យើងទាំងអស់នឹងលើកលែងអោយពួកនាងឯង ហើយនឹងព្រមលុបរូបភាពដែលផុសទាំងប៉ុន្មានអោយអស់ អ្នកឯងកុំគិតថាបោកគេហើយរួចខ្លួនអោយសោះ ហើយកុំមកអាងអី មានខ្នងធំ ទោះអ្នកឯងមានខ្នងធំ ទោះពួកខ្ញុំជាជនរងគ្រោះ ពួកខ្ញុំគ្មានខ្នងដូចពួកអ្នកឯងក៏ដោយ តែពួកយើងក៏មិនចុះចាញ់ដែរ បងប្អូនអើយជួយស៊ែរម្នាក់មួយផង »។

ចំណែក នារីជាជនរងគ្រោះម្នាក់ទៀត ដែលមានគណនីហ្វេសប៊ុកឈ្មោះ ណាណា ស្រីឆ្នាស់ ក៏បានទម្លាយឲ្យដឹងថា៖ «ម្នាក់ស្រីមានសាច់សម្បុរងងឹគូររង្វង់ ពេលយករបស់ទៅលក់ប្រាប់ថា ថៅកែប្រុសវាដាច់សសៃឈាមខួរក្បាលសម្រាកព្យាបាលនៅថៃ ទើបបង្វិលលុយមិនទាន់ តើមែនដែររឺទេ បើមិនពិតមានតែវាដាក់ទំនាយថៅកែខ្លួនឯង ព្រោះវាប្រាប់ទៀតថា វាខានបើកប្រាក់ខែ6ខែហើយ ចឹងវាក៏ខឹងថៅកែវាដែរ សូមចេញមុខមកទិញពេជ្រខ្លួនទៅវិញផង សម័យឥលូវកម្មពារទាន់ហន់ អត់ចាំជាតិក្រោយទេ»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×