Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពាលស៊ីពាល វាយប្ល.ន់យកលុយបសន១០លានរៀល ពីផ្ទះវីងវេរលុយបានហើយ ត្រូវជនឆ្លៀតឱកាសលួចយកបន្ត, ជនដៃដលត្រូវប្រជាពលរដ្ឋព័ទ្ធ ចាប់បាន ប្រគល់ឲ្យសមត្ថកិច្ច

spot_img

ភ្នំពេញ ៖ ជនសង្ស័យម្នាក់ត្រូវបានប្រជាពលរដ្ឋ ចាប់ប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ក្រោយពីបានធ្វើសកម្មភាពយកដុំថ្មទៅវ៉ៃកញ្ចក់ទូដូរលុយ ហើយយកលុយបានជាង១០លានរៀល អ្នកជិតខាងបានឃើញក៏ស្រែកថាចោរៗ ក៏នាំគ្នាចាប់ ក៏មានជនឆ្លៀតឱកាសជួយចាប់ តែបានយកលុយពីជនសង្ស័យ រួចជិះរ៉ឺម៉កកង់បីគេចខ្លួនបាត់ស្រមោល ហេតុការណ៍នេះ បង្កមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង២០នាទីថ្ងៃត្រង់ថ្ងៃទី ២ខែធ្នូឆ្នាំ ២០២២ នៅត្រង់ចំណុចមុខផ្សារស្ទឹងមានជ័យចាស់ តាមបណ្ដោយផ្លូវព្រះមុនីរ៉េត ស្ថិតនៅភូមិស្ទឹងមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។

បើតាមប្រភពព័ត៌មានបានប្រើឲ្យដឹងថា មុនពេលកើតហេតុម្ចាស់ទូដូរលុយ បានបិទទ្វារចាក់សោហើយប្រាប់អ្នកជិតខាងឲ្យជួយមើលផង ព្រោះគេទៅមើលឪពុកឈឺនៅឯមន្ទីរពេទ្យ បន្ទាប់មកក៏បានមានជនសង្ស័យម្នាក់ ជិះម៉ូតូម៉ាកtodayពណ៌ផ្កាឈូកពាក់ផ្លាកលេខភ្នំពេញ 1FP -8198 ជិះតាមបណ្ដោយផ្លូវព្រះមុនីរ៉េត ក្នុងទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ ក៏ឃើញទូដូលុយអត់មានម្ចាស់នៅ ក៏បានឈប់ម៉ូតូហើយយកដុំថ្មវ៉ៃបំបែកកញ្ចក់ ដើម្បីយកលុយតែត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះ ឃើញក៏បានស្រែកថាចោរៗ និងបានព្រួតចាប់ជនសង្ស័យ ពេលនោះក៏មានឱកាសក៏បានជិះរ៉ឺម៉កកង់បី មកធ្វើជាមកជួយចាប់ជនសង្ស័យ ហើយក៏បានយកលុយពីជនសង្ស័យ ជិះរ៉ឺម៉កកង់បីគេចខ្លួនបាត់ស្រមោល។

បើតាមម្ចាស់ទូដូរលុយបានប្រាប់ឲ្យដឹងថា នៅព្រឹកថ្ងៃកើតហេតុ លុយនៅក្នុងទូគាត់បានទុកចំនួន ៧០លានរៀល ហើយបានដូរទៅឲ្យភ្ញៀវអស់ចំនួនជាង ១០០០ដុល្លារ ពេលដឹងថាមានជនសង្ស័យបានវ៉ៃបំបែកកញ្ចក់ទូ យកលុយគាត់ក៏បានឆែកលុយមើលបាត់ប្រហែលជាង ១០លានរៀល។

ក្រោយមកម្ចាស់ទូដូរលុយបានដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី១ ដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមនីតិវិធីច្បាប់ ទៅលើជនសង្ស័យ៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×