Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តម៉ាកឡង់គ្រីស័រ បើកលឿនទៅបុ.ករបាំងថ្មពុះចែកផ្លូវ

spot_img

ភ្នំពេញ ៖ បុរសម្នាក់បានបើករត់យន្តម៉ាកឡង់គ្រីស័រមួយគ្រឿង ក្នុងល្បឿនលឿនមិនប្រយ័ត្នបានរេចង្កូតទៅបុ.ករបាំងថ្មពុះចែកទ្រូងផ្លូវ ចំពាក់កណ្តាលពេញទំហឹងបា.ក់មួយកង់ ចំណែកឯរថយន្តបង្កបន្តល្បឿន បើករត់ទៅមុខតែទៅមិនរួច បានដាច់ការឡេកង់មុខខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ២៨៩ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា ដំបូងគេបានឃើញរថយន្តម៉ាកឡង់គ្រីស័រពណ៌សមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BU-0809បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវ២៨៩ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុ.ករបាំងថ្មចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យបា.ក់មួយកង់ ចំណែករថយន្តបង្កបន្តល្បឿន បើកទៅមុខតែទៅមិនរួច បានដាច់កាឡេកង់មុខទើរជាប់ត្រឹមហ្នឹង ចំណែកម្ចាស់រថយន្តបង្ក បានចុះពីលើរថយន្តគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុខាងលើសមត្ថកិច្ចមូលដ្ឋាន សហការជាមួយនិងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចពិនិត្យនិងទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍ក្រុង ឲ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កទៅរក្សាទុក នៅខាងការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សា មេត

spot_img
×