ពិតជារឿងមួយដ៏ភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដែលបានដឹងថា ម្តាយកូនស្រីពីរនាក់ ត្រូវចោរស្រីពោះធំជើងស្ទាវ ចូលលួចកាបូបឆៅៗ ដែលមានទូរស័ព្ទ លុយ និងរបស់របរមួយចំនួនទៀត។ តែអ្វីដែលគួរឲ្យហួសចិត្តនោះ គឺថាក្នុងអំឡុងពេលនោះ ស្រ្តីជាម្តាយដេកក្នុងអង្រឹង (ចោរដើរកន្លងលើអត់ភ្ញាក់) ខណៈកូនស្រីកំពុងអង្គុយហូបប្រហិតជ្រងោៗ តែបែរជាអត់ដឹងខ្យល់អ្វីសូម្បីបន្តិចសោះ ប្រៀបដូចត្រូវគេថ្នាំអ៊ីចឹង។
នេះបើតាមនារីជាកូនស្រី ដែលមានគណនីហ្វេសប៊ុកឈ្មោះ Sanith Zanith បានរៀបរាប់ទាំងហួសចិត្តខ្លួនឯងគួរឲ្យអស់សំណើចយ៉ាងដូច្នេះថា៖ «ហេតុតាថ្ងៃសយ គេចូលមកយកហើយ មិនដឹងខ្លួនដូចគេដាក់ថ្នាំទាំងម៉ែទាំងកូន (me អង្គុយស៊ីប្រហិតម៉ាក់គេង) ម៉ាក់នោះវាកន្លងអង្រឹងហើយអត់ខ្ញីភ្ញាក់ ពោះធំផងលោកអើយ អត់ខ្លាចគេដាក់ទំនាយបាបដល់កូនទេហី me អហោសកម្មអោយចាត់ទុកថាងៃ me សយ me ប្រហែសបងៗអូនៗ fri fb please be careful !! (Things lost – ទូរស័ព្ទ សោរឡាន ទឹកអប់តូច1 លុយ50000៛ ចុះក្រោម)»។
តាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឲ្យឃើញថា ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ថ្មីៗនេះ ស្ថិតនៅកន្លែងលក់ដូរ នៃរបងសាលារៀនមួយកន្លែង នៅក្នុងទីក្រុងភ្នំពេញ។
ក្រោយពីបានឃើញរូបភាព និងវីដេអូស្តែងៗ មហាជនបានចូលខមិនភ្ញាក់ផ្អើល ចំពោះសកម្មភាពដ៏មិនធម្មតារបស់ចោរស្រីស្ទាវពោះធំរូបនោះថា «សង្ស័យអត់លុយកើតកូន, ជិះដៃមួយទៀត, ពោះធំហើយ ហ៊ានជិះម៉ូតូម្តង3នាក់ សំខាន់អ្នកឌុបគេទៀត សាហាវ»។
គួរបញ្ជក់ថា បច្ចុប្បន្ននេះ ករណីអំពើចោរឆក់ លួចបន្លំតាមរូបភាពផ្សេងៗ បានកំពុងកើតមានឡើងស្ទើររៀងរាល់ថ្ងៃ ហេតុនេះ សូម្បីបងប្អូនត្រូវមានការប្រុងប្រយ័ត្នរបស់ទ្រព្យឲ្យបានខ្ពស់ ដើម្បីកុំឲ្យបាត់បង់យ៉ាងស្រួលៗ ដូចករណីដ៏ហួសចិត្តនេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




