Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

យី សព្វគ្រប់​ហើយ! អត់​ខ្លាច​បា​ប ធ្លាក់​រន​ក​អីសោះ សូម្បីតែ​ព្រះសង្ឃ​ក៏​ហ៊ាន​បោក​ដែរ…

spot_img

ព្រះសង្ឃមួយអង្គ បានត្រឹមហួសចិត្ត បន្ទាប់ពីត្រូវបានចាញ់បោកគេ អស់បច្ច័យចំនួន ៨ ម៉ឺនរៀល ទាំងព្រឹក ស្ទើរតែមិនគួរឲ្យជឿ ដោយសារតែមនុស្សស្រីម្នាក់ មិនដឹងថាជាចោរពិត ឬមិនមែន បានមកស្រោចទឹករំដោះគ្រោះ ដោយបានយកលុយដុល្លារក្រដាស 50 ក្លែងក្លាយ មកដោះដូរ ជាថ្នូរធ្វើជាចូលបច្ច័យកសាងខ្លះ ថ្លៃស្រោចទឹកខ្លះ និងសល់ប៉ុន្មានឲ្យអាប់យកលុយខ្មែរវិញ។

បើតាមស្តាប់ដំណើររឿងបោកថ្មីនេះ គឺស្រ្តីម្នាក់បានមកស្រោចទឹក ហើយនៅពេលស្រោចរួចរាល់ ក៏បានប្រាប់លោកថា អត់មានលុយរាយទេ គឺមានតែលុយដុល្លារក្រដាស 50 ប៉ុន្តែ ចង់ប្រគេនបច្ច័យ 20$ ចូលកសាងសាលាឆាន់ 10$ ប្រគេនថ្លៃស្រោចទឹក និងសល់ 20$ សុំឲ្យលោកអាប់ជាលុយខ្មែរវិញ។ ប៉ុន្តែ អ្វីដែលហួសចិត្តខ្លាំងនោះ គឺនៅពេលស្រ្តីនោះចាកចេញបាត់ លោកក៏ពិនិត្យលុយចុះឡើងៗ ទើបដឹងថាក្រដាស 50 នោះជាលុយដុល្លារក្លែងក្លាយ។

នេះបើតាមព្រះសង្ឃមួយអង្គ ដែលមានគណនីហ្វេសប៊ុកព្រះនាម Penh Kimhong បានបង្ហោះករណីដ៏ហួសចិត្តនេះឲ្យញាតិញោមបានដឹងយ៉ាងដូច្នេះថា៖ «ប្រគេនបច្ច័យក្លែងក្លាយដល់ព្រះសង្ឃ​​ មានញោមម្នាក់មកស្រោចទឹក​ កាន់បច្ច័យ៥០ដុល្លារ ​ដោយប្រាប់លោកថាគ្មានលុយរាយ គាត់បានចូលកសាង ២០ ដុល្លារ​ ប្រគេនលោក ១០ ដុល្លារ​ សល់ ២០ ដុល្លារ​ សុំឱ្យលោកអាប់ជូនគាត់វិញ​។ ប៉ុន្តែអកុសល​ លុយក្លែងក្លាយ​​ តើជាការបោកប្រាស់​ ឬមិនមែនទេ? ទោះយ៉ាងណាក៏ដោយ​ សូមព្រះករុណា​គុណម្ចាស់​ ញាតិប្រុងប្រយ័ត្នផង​​ កុំឱ្យជួបរឿងបែបនេះ»។

ទោះយ៉ាងណា មនុស្សមួយចំនួន បានយល់ឃើញថា មិនអាចហ៊ានសន្និដ្ឋានថានេះជាករណីបោកប្រាស់ទេ ឬ អាចថាស្រ្តីមកស្រោចទឹកនោះ ជាជនរងគ្រោះដោយសារគេបោកបន្លំដែរ ឬយ៉ាងណានោះទេ។ ប៉ុន្តែ បើតាមព្រះសង្ឃមួយអង្គ បានចូលមកខមិនប្រាប់ឲ្យដឹងថា លោកក៏ធ្លាប់ជួបស្តាយល៍បោកប្រាស់ដូចគ្នានេះដែរ ប៉ុន្តែ បោកលោកអត់បានទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×