Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការកំពូល តម្កល់ទោសជនជាប់ចោទ៤នាក់ ជាប់គុក១៥ ឆ្នាំ ពាក់ព័ន្ធនឹងការជិះម៉ូតូ ដេញឆ.ក់កាបូប ពីស្ត្រីម្នាក់ បណ្ដាលឱ្យជនរងគ្រោះដួលម៉ូតូស្លា.ប់

spot_img

ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី២ ខែ ធ្នូ ឆ្នាំ ២០២២នេះ បានប្រកាសសាលដីកាតម្កល់ទោសជនជាប់ចោទចំនួន៤នាក់ ជាប់គុក ក្នុង ម្នាក់ៗកំណត់ ១៥ ឆ្នាំដដែល ជាប់ពាក់ព័ន្ធនឹងបទល្មើសលួចមានស្ថានទម្ងន់ទោស ដោយធ្វើសកម្មភាព ឆ.ក់កាបូបពី ស្រីកររងគ្រោះម្នាក់ បណ្តាលឲ្យដួលមូតូ ស្លា.ប់ ប្រព្រឹត្តនៅចំណុចដីឡូតិ៍ លេខ២ ផ្លូវលេខ៤៣០ ក្រុមទី៣៤ ភូមិ៤ សង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ កាលពីអំឡុងខែ មេសា ឆ្នាំ ២០២០។

លោក សឹង បញ្ញាវុឌ្ឍ ជាប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃតុលាការកំពូល បានថ្លែងឲ្យដឹងថា: ទណ្ឌិតទាំង ៤នាក់ មាន ១- ឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅពៅភេទប្រុសអាយុ២០ឆ្នាំ ជាសិស្ស វិទ្យាល័យ បាក់ទូក ស្នាក់នៅផ្ទះលេខ៨១ផ្លូវលេខ១០៧សង្កាត់អូរឬស្សីទី៤ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ទី២- ឈ្មោះ អាន សុខវិន ភេទប្រុស អាយុ២១ឆ្នាំ រស់នៅផ្ទះលេខ៣៧អឺ0ហ្សិតផ្លូវលេខ១៤០ សង្កាត់ មនោរម្យ ខណ្ឌ៧មករា រាជធានី ភ្នំពេញ ។ ទី ៣- ឈ្មោះ ស៊ីន សុរ៉ាយុទ្ធ ហៅឌីន ភេទប្រុសអាយុ១៩ឆ្នាំ រស់នៅផ្ទះលេខ២៥០អឺ0ហ្សិតផ្លូវលេខ៦៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ និងទី ៤- ឡាយ ពេជ្របញ្ញា ភេទប្រុស អាយុ ៣៤ ឆ្នាំ ។

ចំណែកឯជនរងគ្រោះមានឈ្មោះ ហុង សុខចេង ភេទស្រី អាយុ ៣៥ ឆ្នាំ ស្នាក់នៅផ្ទះលេខ ០៥៧ ផ្លូវលំ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

នៅក្នុងសំណុំរឿងនេះ ទណ្ឌិតទាំង៤នាក់ខាងលើ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែ កុម្ភៈ ឆ្នាំ ២០២១ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗកំណត់ ១៥ ឆ្នាំ និងបង្គាប់ឲ្យសងសំណងជម្ងឺចិត្តដល់បងជនរងគ្រោះ ( ជាភាគីដើមបណ្ដឹង) ចំនួន ១២០លានរៀល។

ពួកគេត្រូវបានជាប់ចោទពីបទ លួចមានស្ថានទម្ងន់ទោស ដោយសារមរណៈភាពនៃជនរងគ្រោះ តាមបញ្ញត្តិមាត្រា ៣៥៣, ៣៦០ នៃ ក្រមព្រហ្មទណ្ឌ។
ពួកគេ ត្រូវសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២០ នៅសង្កាត់ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន , សមត្ថកិច្ចនគរបាលជំនាញ ដកដកហូតបានមាន៖ -ម៉ូតូម៉ាកស៊ុយហ្សុយគីនិច សេរីឆ្នាំ២០២០ ចំនួន២គ្រឿង, ទូរស័ព្ទដៃចំនួន៣គ្រឿង កាបូបស្ពាយចំហៀងគ្មានម៉ាក ចំនួន០១, កាបូបស្ពាយចំហៀងចំនួន៣, -កាតATM ធនាគារABA (ចាប់យកពីឈ្មោះ ចាន់ មុន្នីរ័ត្ន ហៅ ពៅ ) ចំនួន១សន្លឹក, ឧបករណីកែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ផងដែរ៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

spot_img
×