Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ល្បែងស៊ីសងបង្កប់នៅក្នុងភោជនីយដ្ឋាន សួយ សាំង ក្នុងខណ្ឌពោធិ៍សែនជ័យ កំពុងដំណើរការលេងយ៉ាងរលូន បែសមត្ថកិច្ចមូលដ្ឋានគ្មានចំណាត់ការបង្រ្កាប

spot_img

ភ្នំពេញៈ ទីតាំងល្បែងស៊ីសងខុសច្បាប់នៅក្នុងរាជធានីភ្នំពេញ ហាក់ដូចជាកក្រើកឡើងវិញហើយ រួមទាំងឆ្នោត ឡូតូជាដើម ដោយកន្លែងខ្លះសមត្ថកិច្ចបង្ក្រាប និងខ្លះទៀតមិនបង្ក្រាប?។ តួយ៉ាងដូចជាទីតាំង ល្បែងស៊ីសងបង្កប់នៅក្នុងភោជនីយដ្ឋាន សួយ សាំង ស្ថិតនៅចំណុចផ្លូវ១១៣ ភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ជាប់របងម៉ុង ខ្មោច) ដែលមានម្ចាស់ទីតាំង ឈ្មោះ រតនា កំពុងបើកលេង រាល់ថ្ងៃគ្មាន រំខាន ដល់អាជ្ញធរមានសមត្កិច្ច ពោលគឺមិនបង្ក្រាបតែម្តង។
ប្រភពបានឲ្យដឹងថា ភោជនីយដ្ឋាន សួយ សាំង មានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទ ហើយអ្នកចូលលេងភាគច្រើនជាជនជាតិចិន។
ប្រជាពលរដ្ឋបានធ្វើការរិះគន់អាជ្ញាធរ មានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យដែលបណ្តែតបណ្តោយ ឲ្យមានល្បែងស៊ីដងនៅក្នុងមូលដ្ឋាន ដែលបង្កឲ្យមានអសន្តិសុខ មានចោរលួច ចោរឆក់ ចោរប្លន់ ជាដើម។ ហើយបានសំណូមពរឲ្យស្នងការនគរបារាជធានីភ្នំពេញ ពិនិត្យមើលករណីនេះផង។

គួរបញ្ជាក់ថា តាមរយៈសារសំឡេងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានចេញបទបញ្ជាយ៉ាងម៉ឹងម៉ាត់បំផុត ឲ្យចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលា និងដាច់ណាត់បំផុត។

ដោយសម្តេចបានសង្កត់ធ្ងន់ថា សម្តេចមិនស្ទាក់ស្ទើរជាមួយនឹងការដកចេញពីមុខតំណែងនូវអភិបាលខេត្ត រាជធានី អភិបាលស្រុក ខណ្ឌ ក្រុង ឬមន្ត្រីនគរបាលថ្នាក់ណាក៏ដោយ ដែលរកឃើញថា មិនទទួលខុសត្រូវលើមុខងាររបស់ខ្លួន។ មិនអាចបណ្តោយឲ្យសភាពការណ៍បង្កឡើងបែបអាណាធិបតេយ្យក្នុងបនល្បែងតទៅទៀតទេ ត្រូវតែម៉ឹងម៉ាត់ ត្រូវតែដាច់ខាត វាមិនមែនជាកំណើនសេដ្ឋកិច្ចនោះទេ ក៏ប៉ុន្តែវាបណ្តាលឲ្យមនុស្សជាច្រើនត្រូវខូចខាត ដោយត្រូវលក់គោ លក់ក្របី លក់ដីធ្លី ដើម្បីចាញ់ល្បែង។

សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា មានប្រភេទជល់មាន់តាមអនឡាញ ឬក៏លេងតាមអនឡាញ និងតាមតុកាហ្វេ និងតាមទីកន្លែងនានា។ កន្លែងខ្លះ ភូមិ-ឃុំ ខ្លះ សារព័ត៌មានបានជួយចុះផ្សាយ ក៏ប៉ុន្តែអស់លោកមិនព្រមធ្វើ ជាពិសេសបណ្តាអធិការស្រុក ឬក៏ប៉ុស្តិ៍នគរបាលនៅតាមភូមិ តាមឃុំ មិនព្រមអើពើបង្ក្រាបសោះតែម្តងពោលគឺផ្គើននិងប្រសាសន៍សម្តេចតេជោហ៊ុន សែនតែម្តង៕ រក្សាសិទ្ធិដោយ : សុវណ្ណារិទ្ធ

spot_img
×