Thursday, July 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្តតូយូតាព្រូស បើកលឿនបុ.កម៉ូតូឌ្រីមសង់ ប៉ើងទៅមុខជាច្រើនម៉ែត្រ ស្លា.ប់២នាក់ របួសធ្ងន់ម្នាក់

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តម៉ាកតូយូតាព្រូសមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនបានបុ.កជាមួយនិងម៉ូតូឌ្រីមសង់ចំពីមុខយ៉ាងពេញទំហឹង ប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសជាម្ចាស់ម៉ូតូ២នាក់បានស្លា.ប់ភ្លាមៗ ចំណែកឯម្ចាស់រថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយឯកជនមួយកន្លែងដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងនៅវេលាម៉ោង ៩និង៤០នាទីយប់ថ្ងៃទី៣ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ ចំណុចក្បែនិងផ្សារអ៊ីអន៣ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពជនរងគ្រោះ ម្នាក់មានឈ្មោះ ឆនម៉ែ អាយុ២៤ឆ្នាំ រសនៅភូមិឈើរទាល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល ចំណែកឯសពម្នាក់ទៀត គេនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ។

បើយោងតាមការបញ្ជាក់ពីបុរសម្នាក់ សុំមិនបញ្ចេញឈ្មោះនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុដោយរូបគាត់បានឃើញបុរសជនរងគ្រោះ២នាក់ បានជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1IJ-1436 ឌុបគ្នាធ្វើដំណើរតាមបណ្តោយផ្លូវ៦០ម៉ែត្រ ក្នុងទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿន ក្នុងស្ថានភាពមេឃកំពុងតែភ្លៀងធ្លាក់ខ្លាំង ខណៈពេលជិះមកដល់ចំណុចកើតហេតុស្រាប់តែគេឃើញរថយន្តម៉ាកតូយូតាព្រូសមួយគ្រឿងទៀត ពណ៌ទឹកប្រាក់ពាក់ផ្លាកលេខ ភ្នំពេញ2AP-3606បើកបរដោយបុរសម្នាក់ធ្វើដំណើរ តាមបណ្តោយផ្លូវ៦០ម៉ែត្រ ទិសដៅបញ្រ្ចាស់គ្នាពីជើងមកត្បូងក្នុងល្បឿនយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុពុំដឹងថា មានបញ្ហាអ្វីនោះទេក៏បានបុកនិងម៉ូតូឌ្រីមសង់ ចំពីមុខយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឲ្យបុរសភាគីខាងម៉ូតូ២នាក់ត្រូវបានស្លា.ប់ដាច់សា.ច់ចេញពីខ្លួនយ៉ាងអាណោចអាធ័ម ចំណែកឯម្ចាស់រថយន្តតូយូតាព្រូសវិញ បានរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗផងដែរ៕ រក្សាសិទ្ធិដោយ ៖ សា មេត

×