Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកយាយ លោកតា មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ឃ្មួញ មានជំងឺភ្នែកឡើងបាយត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកធ្វើការវះកាត់បានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ

spot_img

ភ្នំពេញ : លោកយាយ លោកតា មានទីលំនៅក្នុងសហគមក្រីក្រ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ដោយពួកគាត់មានជំងឺភ្នែកឡើងបាយ ត្រូវបានក្រុមគ្រូពេទ្យ TYDA បញ្ជូនមកធ្វើការវះកាត់និងព្យាបាលបានដោយជោគជ័យ និងបានត្រឡប់ទៅផ្ទះវិញហើយ។

ក្រោមការយកចិត្តទុកដាក់ និងឧបត្ថម្ភពីសំណាក់ឯកឧត្តមហ៊ុនបណ្ឌិត ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី្ន អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្មគ្រ័ចិត្តយុវជនសម្តេចតេជោ (TYDA) ។

ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តTYDAដែលមាន សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតតែងតែយកចិត្តទុកដាក់គិតគូរអំពីសុខភាព របស់បងប្អូនប្រជាពលរដ្ឋតាមរយៈការបង្ខិតសេវាព្យាបាល ប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ ជាក់ស្ដែង សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានចុះព្យាបាលបងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាខេត្តសហគមន៍ អង្គការ មជ្ឈមណ្ឌលកុមារកំព្រា និងសាលារៀនជាដើម។ហើយនេះជាសកម្មភាពថ្មីក្នុងការចុះពិនិត្យព្យាបាលដល់ប្រជាជនក្នុងសហគមន៍ក្រីក្រជាយរាជធានីភ្នំពេញ ដែលពីមុនមកសកម្មភាពនេះ ជាសកម្មភាពចុះអប់រំសុខភាពតាមខ្នងផ្ទះដល់សហគមន៍ ហើយនេះជាលើកទី៣ ហើយដែលចុះព្យាបាលដល់សហគមន៍ក្រីក្រ ដើម្បីបង្ខិតការផ្តល់សេវាសុខភាពជូនដល់ប្រជាជនដែលនៅក្នុងតំបន់សហគមន៍ក្រីក្រ ។

សូមបញ្ជាក់ដែរថា លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA)កាលពីថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ បានដឹកនាំក្រុមការងារ និងកម្លាំងស្ម័គ្រចិត្តចុះពិនិត្យព្យាបាលជំងឺទូទៅ និងជំងឺមាត់ធ្មេញ ជូនដល់ប្រជាជនក្នុងសហគមន៍ក្រីក្រនៅក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ នៅសាលាបឋមសិក្សាសែនសុខ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA និងអាជ្ញាធរ យុវជន និងផ្នែកដែលពាក់ព័ន្ធផ្សេងទៀត។

សូមបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យ និងកម្លាំងស្ម័គ្រចិត្តនៃសមាគមTYDA បានព្យាបាលអ្នកជំងឺចំនួន១៣៩៥ នាក់ ក្នុងនោះករណីបញ្ជូនមកព្យាបាលបន្តមានចំនួន៥៩ ករណី៕ រក្សាសិទ្ធិដោយ:សុវណ្ណារិទ្ធ

spot_img
×