Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តូចចិត្តសង្សារតាំងរូបStory លើហ្វេសប៊ុកជាមួយប្រុសផ្សេង ជាងសំណង់ម្នាក់សម្រេចចិត្តស.ម្លាប់ខ្លួន

spot_img

ភ្នំពេញ ៖ ជាងសំណង់ម្នាក់បានសម្រេចចិត្តចង. ក ធ្វើអត្ត.ឃាតស.ម្លាប់ខ្លួនឯងនៅការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង កាលពីវេលាម៉ោង១២យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែង ស្ថិតនៅភូមិអូឌឹម សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពយុវជនខាងលើនេះ មានឈ្មោះ សា រិទ្ធ អាយុ២២ឆ្នាំ មុខរបរ ជាងសំណង់ ស្នាក់នៅចំណុចការដ្ឋានកន្លែងកើតហេតុខាងលើ មានស្រុកកំណើតនៅឯខេត្តកំពង់ធំ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា យុវជនខាងលើនេះ ទើបតែមកធ្វើការនៅការដ្ឋានផ្ទះល្វែងខាងលើបានរយៈពេល៦ថ្ងៃហើយ ដោយនៅយប់មុនថ្ងៃកើតហេតុ រូបគេបានឆាតលេងជាមួយនិងសង្សារខ្លួន ខណ:ឃើញសង្សាររបស់ខ្លួនតាំងរូបStoryលើបណ្តាញសង្គមហ្វេសប៊ុក ជាមួយនឹងប្រុសផ្សេង ទើបធ្វើឲ្យរូបគេតូចចិត្តរហូតឈានដល់ការសម្រេចចិត្តគិតខ្លីចង.ក ស.ម្លាប់ខ្លួនឯងបែបនេះ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាល សង្កាត់ចោមចៅ៣ សហការជាមួយកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យ និងកម្លាំងជំនាញការិយាល័យកោសល្យវិច័យបច្ចេកទេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅពិនិត្យសព ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា សពយុវជនខាងលើនេះ ពិតជាបានច.ង.ក ធ្វើអត្ត.ឃាតសម្លាប់ខ្លួនឯងពិតប្រាកដមែន។
សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ទៅឲ្យក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕ រក្សាសិទ្ធិដោយ ៖ សួង សាម

spot_img
×