អាស្រ័យដោយឥទ្ធិពលព្យុះដ៏ខ្លាំងមួយនៅថ្ងៃទី ១៣ ខែមិថុនា ពពួកសត្វសមុទ្រស្រស់ៗដូចជាពពួក មឹក បង្គារ ផ្កាយសមុទ្រ បានធ្លាក់ចុះមិនចាញ់ទឹកភ្លៀងនាទីក្រុងចេងឌូ ប្រទេសចិន ។
មឹកមួយក្បាលធ្លាក់ចំកញ្ចក់រថយន្តតែម្តង ដើមឈើធំៗជាច្រើន ត្រូវបានរលើងគល់ ផ្លូវថ្នល់ឃើញតែទឹកល្ហរល្ហេវ ។ ព្យុះដ៏សាហាវពុំត្រូវបានគេចាប់អារម្មណ៍ប៉ុន្មានទេ ពលរដ្ឋនៅម្តុំនោះបែរជាចាប់អារម្មណ៍ទៅលើពពួកសត្វសមុទ្រដ៏ច្រើន ។
រូបភាពជាច្រើនត្រូវបានគេបង្ហោះលើបណ្តាញសង្គមជុំវិញអាហារស្រស់ដែលគេប្រមូលបាន ក្រៅពីនោះ ក៏ឃើញនៅមានលុយ និងស្រាបៀរផងដែរ ។
គ្រឿងសមុទ្រច្រើនប្រភេទ និងវត្ថុទាំងឡាយត្រូវបានគេបង្ហោះផ្សាយលើបណ្តាញសង្គមចិន ។
តាមស្ថាប័នឧតុនិយមជាតិចិនឲ្យដឹងថា សត្វសមុទ្រទាំងនោះត្រូវបានខ្យល់កួចទម្លាក់មកលើច្រាំង ហើយតាមការពិនិត្យមើលវាច្រើនកើតឡើងរៀងរាល់ខែមិថុនា ។
ភ្លៀងគ្រឿងសមុទ្រស្រស់ៗនៅចិន ។
ផ្លូវថ្នល់ត្រូវគ្របដណ្តប់ដោយទឹកសមុទ្រ ៕ សូយន