ព្រៃវែង : ឯកឧត្តមស សុខា រដ្ឋលេខាធិការ ក្រសួង អប់រំ យុវជន និង កីឡា សូមជូនពរដល់ក្មួយៗប្អូនៗបេក្ខជន បេក្ខនារី ក្នុងងឱកាសប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២នេះ ដែលមានរយ:២ថ្ងៃនេះប្រព្រឹត្តទៅនៅថ្ងៃទី០៥-០៦ ខែធ្នូ ឆ្នាំ២០២២ នេះនៅទូទាំងប្រទេស មានសុខភាពល្អ សូមឱ្យប្រឡងជាប់ និងបាននិទ្ទេសល្អគ្រប់ៗគ្នា ។
ជាមួយគ្នានេះឯកឧត្តមស សុខស ក៏ស្នើដល់ក្មួយៗប្អូនៗបេក្ខជន បេក្ខនារីទាំងអស់ សូមថែរក្សាសុខភាព សម្រាកឱ្យបានគ្រប់គ្រាន់ ប្រយ័ត្នប្រយែងក្នុងការទទួលទានអាហារ និងភេសជ្ជៈផ្សេងៗ ដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាព ដូចជា ៖ រាកមួល ចុកពោះ ក្អួត ក្តៅខ្លួន ឈឺក្បាល… ក្នុងពេលប្រឡង ដែលជាហេតុធ្វើឱ្យបាត់បង់ឱកាសប្រឡង ។

ជាមួយគ្នានេះដែរឯកឧត្តមស សុខាក៏សូមឱ្យ ក្មួយៗប្អូនៗត្រូវត្រៀមសម្ភារៈផ្សេងៗសម្រាប់បម្រើឱ្យការប្រឡង ដូចជា ៖ កាតសម្គាល់ ឯកសារបញ្ជាក់ ប៊ិចខៀវ បន្ទាត់ ខ្មៅដៃ … និងត្រូវទៅដល់មណ្ឌលប្រឡងឱ្យបានមុនម៉ោង ជាពិសេសបង្កើនការប្រុងប្រយ័ត្នក្នុងការធ្វើដំណើរ ចៀសវាងកើតមាននៅបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដោយយប្រការណាមួយ? ។ជាពិសេសនៅក្នុងពេលប្រឡង សូមក្មួយៗប្អូនៗបេក្ខជនទាំងអស់ បង្កើននូវការប្រុងប្រយ័ត្នខ្ពស់ កុំប្រញាប់ធ្វើចម្លើយ ទាំងខ្លួនមិនទាន់យល់ពីសំណួរ ឬលំហាត់ច្បាស់ផង ។ គួរគប្បីអានសំណួរ ឬលំហាត់ឱ្យយល់ច្បាស់ ចាំអនុវត្តចម្លើយ ទើបមិនមានការថ្លោះធ្លោយ (ចម្លើយប្រាសចាកសំណួរ) និងកុំឱ្យប្រឡាក់ ឬរហែកក្រដាសកិច្ចការ ព្រមទាំងគោរពបទបញ្ជាផ្ទៃនៃការប្រឡងឱ្យបានម៉ឺងម៉ាត់បំផុត ។

ចំពោះក្មួយៗដែលមានជីវភាពខ្វះខាត រស់នៅខេត្តព្រៃវែង បាត់ដំបងនិងខេត្តបន្ទាយមានជ័យ ពេលប្រឡងជាប់ហើយ ប៉ុន្តែពុំមានលទ្ធភាពបន្តការសិក្សានៅថ្នាក់មហាវិទ្យាល័យ អាហារូបករណ៍ ស សុខា រង់ចាំផ្តល់ជូនដល់ក្មួយៗ ១០០% ឬ ៧០% ឬ ៥០% ថ្នាក់បរិញ្ញាបត្រ នៅតាមគ្រឹះស្ថានឧត្តមសិក្សាមួយចំនួន ទាំងក្នុង និងក្រៅប្រទេស ។
សូមក្មួយៗប្អូនៗបេក្ខជន បេក្ខនារីទាំងអស់ សម្រេចតាមបំណងប្រាថ្នារបស់ខ្លួន អោយស័ក្តិសមទៅនឹងការចំណាយពេលវេលា និងការខិតខំប្រឹងប្រែង តស៊ូ អំណត់ ព្យាយាមសិក្សារៀនសូត្រ អស់រយៈពេល ១២ឆ្នាំ កុំបីខានឡើយ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

