Friday, May 10, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

វត្តមាន​បវរកញ្ញា​ពិភពលោក ឆ្នាំ​២០១៧ នៅលើ​ទឹកដី​អង្គរ ស្វែងយល់​ពី​សក្តានុពល​ទេសចរណ៍ នៅ​ខេត្តសៀមរាប​

spot_img

សៀមរាប ៖ អាជ្ញាធរ​ខេត្តសៀមរាប បានប្រកាស​ស្វាគមន៍ ចំពោះ​គណៈប្រតិភូ​បវរកញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ បាន​ទៅដល់​លើ​ទឹកដី​ប្រវត្តិសាស្ត្រ​សៀមរាប​អង្គរ នៅ​រសៀល​ថ្ងៃទី​៩ ខែវិច្ឆិកា ឆ្នាំ​២០១៧ ដើម្បី​ស្វែង​ពី​សក្តានុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​គោលដៅ​ទេសចរណ៍វប្បធម៌ ដែលជា​គោលដៅ​ធម្មជាតិ​ប្រវត្តិសាស្ត្រ ហើយក៏​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក របស់​មនុស្សជាតិ​។​

​បើតាម​លោក​ឃឹម ប៊ុន​សុង អភិបាលខេត្ត​សៀមរាប បាន​មានប្រសាសន៍ថា “​ល្ងាច​នេះ​ខ្ញុំ និង​ភរិយា រួម​ជាមួយនឹង​ថ្នាក់ដឹកនាំ​ខេត្ត បាន​ចូលរួម​ពិធី​ជួប​សំណេះសំណាល និង​ទទួលទាន​អាហារ​សាមគ្គី​ជាមួយ​ប្រតិភូ បវ​កញ្ញា​ពិភពលោក​ឆ្នាំ​២០១៧ ដែល​មក​បំពេញ​ទស្សនកិច្ច ស្វែងយល់​ពី​សក្ដានុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ និង​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​”​។​

​លោក ឃឹម ប៊ុន​សុង បាន​មានប្រសាសន៍ថា ប្រតិភូ​បវរកញ្ញា​ឯក​ពិភពលោក​ឆ្នាំ​២០១៧ ដែល​មក​ទស្សនកិច្ច ដើម្បី​ស្វែង​ពី​សក្តានុពល​ទេសចរណ៍​នៅ​ខេត្តសៀមរាប ដែលជា​តំបន់​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ហើយក៏​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នាពេលនេះ​។ លោក​អភិបាលខេត្ត បាន​ថ្លែងប្រាប់​ភ្ញៀវទេសចរ​ដែល​មក​កម្សាន្ត​ក្នុង​ខេត្តសៀមរាប អំពី​សក្តានុពល​របស់​ខេត្តសៀមរាប និង​ការងារ សន្តិសុខ សណ្តាប់ធ្នាប់ បរិស្ថាន អនាម័យ និង ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ខេត្តសៀមរាប ដោយ​ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម និង​ទេសចរណ៍ ជាពិសេស​ការងារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សង្គម​ផងដែរ​។​

​លោក ឃឹម ប៊ុន​សុង បាន​បញ្ជាក់ថា “​ខេត្តសៀមរាប ជា​អតីត​រាជធានី នៃ​អធិរាជ​ណា​ចក្រ​ខ្មែរ​សម័យអង្គរ នា​សតវត្សរ៍​ទី​៩ ដល់ទី​១៤ ដែលជា​ទីក្រុង​ដ៏​ប្រណិត​ផ្នែក​វប្បធម៌​ប្រវត្តិសាស្ត្រ​មួយ​នៅ​អាស៊ី ហើយ​កេរ្តិ៍មរតក​វប្បធម៌​ដ៏​សម្បូរបែប​ជាច្រើន ដែលជា​ស្នាដៃ​នៃ​បុព្វបុរស​ជំនាន់​ដើម​បន្សល់ទុក បាន​ក្លាយជា​កំណប់ទ្រព្យ​ដ៏​មហាសាល ញ៉ាំង​ឲ្យ​ខេត្តសៀមរាប​នាពេល​បច្ចុប្បន្ននេះ ក្លាយជា​តំបន់​គោលដៅ​ទេសចរណ៍វប្បធម៌ និង​ធម្មជាតិ ដ៏​សំខាន់​មួយ​របស់​កម្ពុជា ក៏​ដូច​លើ​ពិភពលោក​ទាំងមូល​។ កត្តា​នេះ​បានធ្វើ​ឲ្យ​ភ្ញៀវទេសចរ​កើនឡើង ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ ជាក់ស្តែង​ក្នុង​ឆ្នាំ​២០១៦ ទទួលបាន​ភ្ញៀវទេសចរ​ជាង​៥​លាន​នាក់ ដោយ​ក្នុងនោះ​រយៈពេល​១០​ខែ​ដើមឆ្នាំ​២០១៧ ខេត្តសៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​ជាង​៤​លាន​នាក់់ ប្រៀបធៀប​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​២០១៦ គឺមាន​ការកើនឡើង​។ ជាមួយនឹង​កំណើន​ទេសចរណ៍ ក្នុង​ខេត្តសៀមរាប​យ៉ាងច្រើន​លើសលប់​នេះ អាជ្ញាធរខេត្ត បាន​យកចិត្តទុកដាក់ និង​រៀបចំ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់ ចំពោះ​ភ្ញៀវទេសចរ ជាពិសេស​ការងារ​សន្តិ​សុខ​សណ្តាប់ធ្នាប់​សាធារណៈ ដែលជា​ការងារ​ស្នួល ដើម្បី​ធានា​ឲ្យ​បាន​នូវ​ភាពសុខដុមរមនា ជូន​ភ្ញៀវទេសចរ​ជាតិ​និង​អន្តរជាតិ ឲ្យ​មាន​ភាពកក់ក្តៅ និង​កុំ​ឲ្យ​បាត់​ឱកាស​ក្នុងការ​ប្រក​បរបរ ដើម្បី​ទ្រទ្រង់​ជីវភាព​ប្រចាំថ្ងៃ ក៏ដូចជា កំ​ណើ​រ​កម្សាន្ត​របស់​ភ្ញៀវទេសចរ​គ្រប់​រមណីយដ្ឋាន គ្រប់​ទីកន្លែង ទាំង​នៅ​ទីក្រុង​និង​ជនបទ ដែល​បណ្តាលមកពី​បញ្ហា​អសន្តិសុខ​នោះឡើយ។​

​លោក​បាន​បន្តថា “​ការអញ្ជើញ​របស់​ប្រតិភូ​បវរកញ្ញា​នាពេលនេះ ជាការ​បញ្ជាក់​ឲ្យ​ឃើញ ឲ្យ​កាន់តែច្បាស់​ថា​កម្ពុជា ទទួលបាន​យ៉ាង​ពេញលេញ នូវ​សន្តិសុខ​ស្ថិរភាព​នយោបាយ បាន​និង​ការអភិវឌ្ឍ​និង​ការរីកចម្រើន ឥតឈប់ឈរ ។ ជាមួយគ្នា​នោះដែរ ក៏បាន​ឃើញ​នូវ​ស្នាដៃ​ដ៏​ល្អ​ឯក របស់​បុព្វបុរស​ខ្មែរ ដែល​បាន​បន្សល់ទុក ប្រាង្គ​ប្រាសាទ​ដល់​កូនចៅ​ជំនាន់​ក្រោយ និង​បាន​ស្វែងយល់​អំពី​វប្បធម៌​អរិយធម៌​និង​ទំនៀមទម្លាប់ ដ៏​ល្អ​ផូរផង់​របស់​ប្រជាពលរដ្ឋ​ខ្មែរ​ផងដែរ “៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×