ថ្មីៗនេះ ករណីយកលុយដុល្លារក្រដាស 50 ក្លែងក្លាយ ទៅបោកព្រះសង្ឃមួយអង្គ តាមរយៈធ្វើជាអត់មានលុយរាយ តែមានសទ្ធាជ្រះថ្លាចូលកសាង 20$ ប្រគេនស្រោចទឹក 10$ និងនៅសល់ 20$ ឲ្យលោកអាប់យកលុយរាយវិញ ដែលបង្កឲ្យមានការភ្ញាក់ផ្អើលសឹងតែមិនគួរឲ្យជឿ។
តែយ៉ាងណាមិញ ក្រោយករណីនេះបានកើតឡើងមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ឥឡូវនេះ បានធ្លាក់ទៅលើព្រះសង្ឃមួយអង្គទៀតហើយ ដោយម្តងនេះក្រដាសដុល្លារ 50 ក្លែងក្លាយរហូត២សន្លឹក បោកយកលុយរាយពីលោកអស់ ២០ ម៉ឺនរៀល។
នេះបើតាមព្រះសង្ឃអង្គរងគ្រោះដែលមានគណនីហ្វេសប៊ុកព្រះនាម Phin Somnang Konkhmer បានបង្ហោះបង្ហាញមុខមាត់ស្រ្តីជាជនបោកប្រាស់នោះ ដោយបានរៀបរាប់ទាំងហួសចិត្តថា៖ «លើកទី1ហើយបានស្គាល់លុយក្លែងក្លាយ ចឹងតើបានចេះញាក់ភ្នែកឆ្វេងមានរឿងអី សូមញាតិញោមអ្នកលក់អ្នកទិញប្រុងប្រយ័ត្ន ព្រមទាំងករុណាគុណម្ចាស់ផង។
បងស្រីម្នាក់គាត់បានប្រគេនបច្ច័យចូលកសាង ប៉ះចំលុយក្លែងក្លាយ គាត់ថាចូលកសាង 30$ ប្រគេន 20$ =50$ ហើយគាត់សួរអាត្មាថាតេជគុណមានលុយអាប់អត់? អាត្មាថាអត់មានទេញោម ឃើញគាត់អង្វរថាពិបាកកាណាចង់ចូលបច្ច័យ ករុណាចង់ចូលបុណ្យកសាង ហើយអាត្មាក៏មិនអស់ចិត្តក៏យកបច្ច័យ 20ម៉ឺន សម្រាប់ទុកថ្លៃឈ្នួលជាងអាប់អោយ គាត់បានយក20ម៉ឺនដែលអាប់ហើយទុកក្នុងកាបូបគាត់ ហើយគាត់ប្រគេន 50$ ហើយថែម 50$ ទាំងអស់ 100$ លុយក្លែងក្លាយទាំងអស់ អាត្មាមានអារម្មណ៍ថាគាត់បោក តែមានអីមើលទៅលុយក្លែងក្លាយមែន ចឹងសូមទូលប្រគេនជូនដំណឹងតាមបណ្តាលវត្តគួរតែប្រុងប្រយ័ត្ន បងប្អូនប្រុសស្រី កុំឲ្យដូចករុណាអាត្មាភាព ជូនពបងស្រី សូមយកបច្ច័យនិងប្រកបរបរធ្វើដើមទុនរកស៊ីមានបាន»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




