ខេត្តស្វាយរៀង ៖ នៅថ្ងៃសៅរ៍ ៤កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០១៨ លោកវេជ្ជ បណ្ឌិត កែរ រដ្ឋា សមាជិកគណៈកម្មាធិការសាខា ដឹកនាំក្រុមការងារសាខា អនុសាខា នាំយកអំណោយមនុស្សធម៌សាខាទៅចែកជូនគ្រួសារ រងគ្រោះដោយសារខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨ ចំនួន ៨ ខ្នង នៃគ្រួសាររងគ្រោះ នៅស្រុករំដួល រលំទាំងស្រុង ៤ ខ្នងមួយផ្នែក ៤ ខ្នង ក្នុងឃុំ ធ្មា ៥ ខ្នង ស្វាយចេក ១ ខ្នង កំពង់ចក ១ ខ្នង និងឃុំ បុសមន ១ ខ្នង ។
ឆ្លើយតបទៅនឹងស្ថានភាពនេះលោកវេជ្ជ. កែរ រដ្ឋា តំណាងលោក ម៉ែន វិបុល ប្រធានគណៈកម្មាធិការសាខា បានសំដែងនូវការអាណិតអាសូរដល់ប្រជាពលរដ្ឋដែលរងគ្រោះ ដោយបានខិតខំប្រកប របររកស៊ីចិញ្ចឹមជីវិតមានជីវភាព នឹងផ្ទះសំបែងរស់នៅសមរម្យ តែមួយរយៈពេលខ្លីតែប៉ុណ្ណោះបណ្តាលឲ្យខ្យល់កន្ត្រាក់បំផ្លាញ ខូច ខាត បែកបាត់ផ្ទះសប្បែងគួរឲ្យសោកស្តាយ ដែលនេះជាបាតុភូតធម្មជាតិដែលយើងនឹកស្មានមិនដល់ ។
អំណោយដែលបានចែកជូនដល់គ្រួសាររងគ្រោះទាំងស្រុង ៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កៅស៊ូតង់ ១ ធុងទឹកជ័រ ១ ឆ្នាំងបាយ សម្ល ២ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ២០០,០០០ រៀល ។
គ្រួសារប៉ះពាល់មួយផ្នែក ៤ គ្រួសារ ក្នុង ១ គ្រួសារទទួលបាន អង្ករ ៣០ គក្រ កន្ទេលបត់ ១ មី ១ កេស ទឹកស៊ីអ៊ីវ ១ យួ ត្រី ខ ១០ កំប៉ុង ឃីត ១ កញ្ចប់មាន មុង ១ ភួយ ១ មុង ១ ក្រម៉ា ១ សារុង ១ និងថវិកា ៥០,០០០ រៀលផងដែរ ៕ វ៉ៃកូ