ករណីរថយន្តដឹកថ្ម បើកបរនៅលើដងផ្លូវ គ្មានការប្រុងប្រយ័ត្ន និងគិតពីការបង្កគ្រោះថ្នាក់ដល់អ្នកដទៃ គឺតែងតែឃើញស្ទើររាល់ថ្ងៃ ដោយមិនរំខានដល់ប៉ូលិសចរាចរ ឬសមត្ថកិច្ចពាក់ព័ន្ធណា ធ្វើការចាប់ឃាត់យកទៅអង់រំនោះឡើយ។
ជាក់ស្តែង ឡានបែនដឹកថ្មទាំងនោះ បានផ្ទុកដុំថ្មឡើងហៀរៗទ្រុង ដោយពុំបានយកតង់គ្របការពារធ្លាក់ទៅលើអ្នកផ្លូវនោះឡើយ។ ហេតុនេះហើយ ដែលធ្វើឲ្យអ្នកដំណើរពីខាងក្រោយ មានការស្រៀវបំផុត គឺខ្លាចដុំថ្មភ្នំដ៏ធំៗ ធ្លាក់ពីលើបង្កគ្រោះថ្នាក់ដល់អាយុវជីវិតក៏អាចបាន។
ពិតណាស់ ដោយសារតែពុំមានសមត្ថកិច្ចពាក់ព័ន្ធណា មើលឃើញ ទើបធ្វើឲ្យឡានបែនដឹកថ្មទាំងនោះ នៅតែដឹកបែបៗនេះ ដោយមិនខ្វល់ពីគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃសោះឡើយ។
គួរបញ្ជាក់ថា រយន្តដឹកថ្មហៀរៗទ្រង់ គ្មានគិតពីហានិភ័យបង្កគ្រោះថ្នាក់ទាំងនោះ តែងត្រូវបានគេប្រទះឃើញធ្វើចរាចរណ៍យ៉ាងរំភើយ នៅជាយក្រុងភ្នំពេញ និងតាមបណ្តាខេត្ត ចេញពីកន្លែងកាយថ្មភ្នំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង


