Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រួសារ​ជាច្រើន បង្ខំចិត្ត​ចាកចេញ​ពី​ផ្​ទះ ព្រោះ​ភ័យខ្លាច​រន្ទះ ក្នុង១ឆ្នាំ​ៗ​ត្រូវ​រ.ន្ទះ​បា.ញ់​មិន​តិច​លើក​ទេ…

ប៉ុន្មានថ្ងៃកន្លងទៅនេះ គ្រួសារជាច្រើននៅភូមិ Long Vot, ភូមិ Ra Manh ឃុំ Son Long ស្រុក Son Tay ខេត្ត Quang Ngai បានរុះរើផ្ទះរបស់ពួកគេ ហើយចាកចេញពីភូមិ ដើម្បីផ្លាស់ទៅរស់នៅតំបន់សុវត្ថិភាពផ្សេង ដោយបានសាងសង់ផ្ទះ ឬតង់បណ្តោះអាសន្ន ដើម្បីបញ្ចៀសខ្យល់ព្យុះផ្គររន្ទះ។

បើតាមប្រជាពលរដ្ឋជាច្រើននាក់នៅក្នុងភូមិ Long Vot ជាមធ្យម ប្រជាពលរដ្ឋនៅទីនេះត្រូវរន្ទះបាញ់ប្រហែល ១៥ ដង ក្នុងមួយឆ្នាំ ដោយមានករណីជាច្រើនប្រជាពលរដ្ឋត្រូវរន្ទះបាញ់ និងដួលសន្លប់ ខណៈគោក្របី និងបសុបក្សី ក៏ត្រូវរន្ទះបាញ់ងាប់ដែរ។

លោក Dinh Van Don រស់នៅភូមិ Long Vot ភូមិ Ra Manh បាននិយាយថា ថ្ងៃមួយគ្រួសាររបស់គាត់ កំពុងអង្គុយហូបបាយ ស្រាប់តែមានខ្យល់ព្យុះភ្លៀងធ្លាក់មក ធ្វើឲ្យគ្រួសារទាំងមូលភ័យស្លន់ស្លោរត់ចេញពីផ្ទះចូលទីធ្លា។ លោក Don បានបន្តថា “មានគ្រួសារជាច្រើននៅទីនេះ ដែលរងគ្រោះដោយរន្ទះបាញ់ ដួលសន្លប់ ប៉ុន្តែសំណាងល្អបានរួចផុតពីសេចក្តីស្លាប់។ រាល់ពេលដែលពួកគេបានឮសំឡេងផ្គរលាន់ គ្រប់គ្នាភ័យខ្លាចណាស់”។

ដោយសារតែត្រូវរន្ទះបាញ់ឥតឈប់ឈរ ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប្រជាពលរដ្ឋចំនួន ១៧ គ្រួសារ ដែលមានប្រជាជន ៧៣ នាក់ នៅក្នុងភូមិ Long Vot បានរុះរើផ្ទះចេញពីភូមិ ដើម្បីផ្លាស់ទៅរស់នៅតំបន់ជាប់ភូមិ Mang Nach ឃុំ Ngoc Tem ដោយបានសាងសង់ផ្ទះ ឬ​គ្រប​តង់​បណ្ដោះអាសន្ន ដើម្បី​ចៀសវាង​ការ​វាយប្រហារ​ដោយ​រន្ទះ។

លោក Do Thanh Vuot ប្រធានគណកម្មាធិការប្រជាជនឃុំ Son Long បានឲ្យដឹងថា ខ្យល់កន្ត្រាក់នៅភូមិ Long Vot កើតឡើងញឹកញាប់ និងខុសពីធម្មតា។ លោកបន្តថា​៖ «​ជា​មធ្យម​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​ភូមិ Long Vot ​រន្ទះបានកើតឡើង​ប្រហែល​ ១៥ ​លើក ​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទី​នេះ​មានការ​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង​។​ ​ជាក់ស្តែង អ្នក​ភូមិ​​ត្រូវ​រន្ទះបាញ់​ដួល​សន្លប់ ​បន្ទាប់​មក​មាន​ជំងឺ​ផ្លូវចិត្ត​។

បើតាមលោក Thanh ដោយសារប្រជាពលរដ្ឋភាគច្រើននៅក្នុងភូមិ Long Vot ជាគ្រួសារក្រីក្រ ត្រូវចាកចេញពីភូមិទៅរស់នៅកន្លែងផ្សេង ហេតុនេះជីវភាពរស់នៅលំបាកខ្លាំងណាស់។ ដោយមើលឃើញពីបញ្ហានេះ ថ្នាក់លើក៏បានយកចិត្តទុកដាក់ទៅលើការសាងសង់តំបន់តាំងទីលំនៅថ្មី ដើម្បីជួយប្រជាជនជំនះការលំបាករបស់ប្រជាពលរដ្ឋចំនួន ១៧ គ្រួសារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×