Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជា ចារ៉ានី កំពុងប្រជែងភាពលេចធ្លោពីកម្មវិធី ប្រកួត Miss International 2022 នៅជប៉ុន

spot_img

ភ្នំពេញ ៖ ចាប់តាំងពីកម្ពុជារីកចម្រើនផ្នែកវិស័យបវរកញ្ញាមក គេឃើញថា មានស្រីស្អាត ប្រុសសង្ហា ជាច្រើនរូប បានបន្តចេញទៅប្រកួតប្រជែងដណ្តើមស្នាដៃ ដែលខ្លះទទួលបានចំណាត់ថ្នាក់ល្អ , ខ្លះទៀតទទួលបានបទពិសោធន៍ជាច្រើនពីឆាកអន្តរជាតិ, អ្វីដែលគេមើលឃើញនៅឆ្នាំ២០២២នេះ កម្ពុជាបានដណ្តើមជ័យលាភី បន្តគ្នាក្នុងវិញ្ញាសាមួយចំនួនធ្វើអោយពិភពលោកងាកមកចាប់អារម្មណ៍។

បវរកញ្ញាកម្ពុជា កញ្ញា ជា ចារ៉ានី បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុនប៉ុន្មានថ្ងៃមកហើយ ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីប្រឡងជាលក្ខណៈអន្តរជាតិ កម្រិតពិភពលោកដែរ។ បវរកញ្ញា សាច់ស រូបនេះ បានហ្វឹកហាត់បង្វឹកខ្លួនអស់ជាច្រើនថ្ងៃ ក្នុងការដណ្តើមយកភាពលេចធ្លោណាមួយ សម្រាប់ពេលសម្តែង និងប្រកួត, បែបនេះហើយទើប អ្នកគាំទ្របានបន្តជូនពរនាងឱ្យទទួលបានជោគជ័យ។

លើវិស័យបវរកញ្ញានេះ ជា ចារ៉ានី បានតស៊ូ ដោយចូលប្រកួតច្រើនដងក្នុងកម្មវិធីផ្សេងៗ ហើយក៏ធ្លាប់ដណ្តើមបានមកុដសំខាន់នៅក្នុងស្រុក។ នៅទីបំផុតនាងបានក្លាយជា បវរកញ្ញា ផ្លូវការក្នុងប្រទេស និងតំណាងកម្ពុជាក្នុងការប្រកួតដណ្តើម មកុដកញ្ញាឯកអន្តរជាតិដែលធ្វើឡើងក្នុងប្រទេសជប៉ុនឆ្នាំ២០២២នេះ។

ការប្រកួតនៅជប៉ុនលើកនេះ ជាគោលបំណងដែលបវរកញ្ញារាងច្រឡឹងចង់ចូលរួមយូរមកហើយដើម្បីធ្វើឱ្យពិភពលោក បានមើលឃើញពីភាពក្លាហានរបស់ស្ត្រីកម្ពុជាប្រឈមនឹងការប្រកួតពេញលេញលំដាប់ពិភពលោក។

ចារ៉ានី លើកឡើងថា «នេះពិតជាកិត្តិយស និងភាពជោគជ័យមួយដែលមានតម្លៃបំផុតសម្រាប់រូបនាងខ្ញុំ និងជាមោទនភាពសម្រាប់ស្រុកកំណើតរបស់នាងខ្ញុំផងដែរ (បាត់ដំបង)។ ជាដំបូង នាងខ្ញុំសូមអរគុណដល់កម្មវិធី Miss Cambodia និង អ្នកឧបត្ថម្ភទាំងអស់ ដែលបានផ្តល់ឱកាសដ៏វិសេសវិសាលមួយនេះ, សូមអរគុណដល់ ក្រុមការងារទាំងអស់, សូមអរគុណដល់បេក្ខភាពគ្រប់រូបដែលជាមិត្តល្អផ្តល់នូវកម្លាំងចិត្ត ភាពរីករាយ ការចែករំលែក និងជួយគ្នាទៅវិញទៅមក។

ដើម្បីជោគជ័យក្នុងបេសកម្មដ៏សំខាន់មួយនេះ ជា ចារ៉ានី បានសម្រិតសម្រាំងរួចរាល់ ទាំងសម្លៀកបំពាក់ឈុតតំណាងជាតិ ឈុតរាត្រីសមោលស និងការត្រៀមខ្លួន ចូលបន្ទប់សម្ភាសន៍, ដូច្នេះ សូមអ្នកតាមដានបន្តឃ្លាំមើល សកម្មភាពនាងប្រឡងពីចម្ងាយ តើភាពប៉ិនប្រសប់របស់នាងមានអ្វីខ្លះទៅ ដើម្បីធ្វើជាទុនក្នុងការប្រកួតជាមួយនឹងបេក្ខនារីបវរកញ្ញាផ្សេងៗទៀត៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×