Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភ្ញាក់ផ្អើល! គ្រួសារ​មួយ ផ្តាំផ្ញើ​កុំ​ទិញ​នំ​យួន​នេះ ឲ្យ​កូន​ៗ​ញ៉ាំ​ទៀត ព្រោះ​ដុត​ឆេះ​ម្ល៉ឹ​ង​ៗ សង្ស័យ​តែ…​កៅស៊ូ

កាលពីពេលថ្មីៗនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង គ្រាដែលបានឃើញគ្រួសារមួយធ្វើវីដេអូផ្តាំផ្ញើទៅដល់អាណាព្យាបាលទាំងអស់ ត្រូវបញ្ឈប់ការទិញនំកញ្ចប់លក្ខណៈជាសសៃក្រៀម ឲ្យកូនញ៉ាំជាបន្ទាន់ បន្ទាប់ពីពួកគាត់បានយកមកតេស្តដុត ស្រាប់តែឆេះសន្ធោសន្ធៅ ដែលធ្វើឲ្យពួកគាត់សន្មត់ថាជា «នំកៅស៊ូ» តែម្តង។

បើតាមពិនិត្យមើលជាក់ស្តែង អាហារសម្រន់សម្រាប់កូនក្មេងនេះ គឺជានំបន្ទះយួនដែលមានម៉ាកយីយោដាក់ថា HangDai SNACK។ ប៉ុន្តែ គេក៏មិនដឹងថា នំកញ្ចប់យួននេះឆ្លងកាត់ការត្រួតពិនិត្យត្រឹមត្រូវផ្នែកសុវត្ថិភាពចំណីអាហារ និងអនុញ្ញាតឲ្យចរាចរលក់នៅក្នុងប្រទេសកម្ពុជា ឬយ៉ាងណានោះទេ។

តែទោះជាយ៉ាងណា ទាក់ទងរឿងដុតឆេះយ៉ាងសន្ធោសន្ធៅ ហើយសង្ស័យតែជា «នំកៅស៊ូ» ស្រាប់តែមនុស្សជាច្រើន បានសម្តែងការហួសចិត្តយ៉ាងខ្លាំង ថាជាការឆោតល្ងង់ទៅវិញ ព្រោះគ្មាននំក្រៀមណាដែលដុតមិនឆេះនោះទេ។

ក្នុងនោះ ម្នាក់ៗបានលើកឡើងហួសចិត្តបែបៗនេះថា «មិនមែនឆោតល្មមទេនេះ! គឺឆោតលំដាប់ជម្រើសជាតិតែម្ដង នំបែបហ្នឹងមានជាតិខ្លាញ់ តែត្រូវភ្លើងឆេះហើយ ចឹង​អោយ​តែ​របស់​ណា​ដុតឆេះ​ កុំញាំមែនអ៊ុំ!? នំក្រៀមស្ងួត រឿងអីដុតមិនឆេះ បើដុតមិនឆេះ មែនហៅភ្លើងទេ, នំគេធ្វើសំរាប់ញាំ​ មិនមែនសំរាប់ដុតទេលោកព្រះ​ តែបើកុំញ៉ាំក៏ល្អដែរ ព្រោះវាហិរប្រៃអាចរលាកបំពង់.ក​ក្មេង,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×