Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពលរដ្ឋខ្មែរនៅអាមេរិក ត្រៀមធ្វើកម្មវិធីពិសេសទទួលបវរកញ្ញា ហង្ស ម៉ានីតា ចូលរួមប្រកួត Miss Universe 2022 នៅសហរដ្ឋអាមេរិក

spot_img

ភ្នំពេញ ៖ ដើម្បីជាកម្លាំងចិត្តដល់វរកញ្ញាចក្រវាលកម្ពុជា ពលរដ្ឋខ្មែរដែលរស់នៅសហរដ្ឋអាមេរិក បានត្រៀមធ្វើកម្មវិធីដ៏ធំពិសេសមួយទទួលស្វាគមន៍ កញ្ញា ហង្ស ម៉ានីតា ដែលចូលរួមប្រកួតបវរកញ្ញាចក្រវាល Miss Universe 2022 នៅសហរដ្ឋអាមេរិក ដើម្បីជាការលើកទឹកចិត្តឲ្យនាងមានភាពរឹងមាំ។

ហង្ស ម៉ានីតា ត្រូវបានក្រុមអ្នកតាមដានមានការជឿជាក់ខ្លាំងដោយសារនាងមានបទពិសោធន៍ល្អក្នុងការប្រឡងជុំវិញវិស័យបវរកញ្ញា, នាងមិនត្រឹមតែចេះ៣ភាសាប៉ុណ្ណោះទេ នាងក៏មានភាពក្លាហានមិនតិចឡើយក្នុងការឡើងឆាកសម្តែង និងតស៊ូមតិ។

ក្នុងការប្រកួតក្នុងស្រុកកន្លងទៅ នាងបានសាងស្នាដៃល្អជាច្រើនពាក់ព័ន្ឋការប្រឡង។ ក្រោយពេលឈ្នះមកុដដ៏មានតម្លៃនៅក្នុងស្រុក ម៉ានីតា ទទួលបានឱកាសបណ្តុះបណ្តាល សមត្ថភាពជាច្រើនបន្តទៀត ជាពិសេសនាងត្រូវបានបញ្ជូនឱ្យទៅហ្វឹកហាត់ដើរម៉ូដ និងរៀបចំឥរិយាបថផ្សេងៗក្នុងការស្វែងយល់អំពីវិស័យបវរកញ្ញា ដូចជា ថា បើអាចយកឈ្នះគេបាន ត្រូវរៀបចំខ្លួនឱ្យយល់ដឹងពីអ្វីដែលមាននៅក្នុងវិស័យនោះ។

គេរំពឹងថា ការប្រឡងចក្រវាលលំដាប់ពិភពលោកនេះ ហង្ស ម៉ានីតា នឹងប្រជែងគេឯង ហើយកូនខ្មែរកាត់បារាំងរូបនេះ នឹងមិនធ្វើអោយទស្សនិកជនក្នុងស្រុក និងក្រៅស្រុក ខកបំណងនោះទេ។ ពិសេសពេលទៅដល់ទឹកដីអាមេរិក នាងនឹងកក់ក្តៅ ព្រោះមានពលរដ្ឋខ្មែរនៅទីនោះ ចាំជួយជាកម្លាំងចិត្ត ដើម្បីឱ្យនាងពុះពារក្នុងការងារប្រឡងសម្រស់មួយនេះ ឱ្យឈានទៅទទួលបានជោគជ័យ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×