Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជាតិនេះ​ដឹង​តែ​មិន​រស់​ទេ! ឧបត្ថម្ភ​ស្រា​បៀរ​ចំនួន ២ ពាន់​កេស ជូន​ដល់​រដ្ឋបាល​ខេត្តពោធិ៍សា​ត់ ផ្អើល​អស់​បណ្តាញ​សង្គម

កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គម ពិតជាមានការភ្ញាក់ផ្អើលខ្លាំងតែម្តង នៅពេលដែលបានឃើញការឧបត្ថម្ភដំណោយដ៏មិនធ្លាប់ឃើញពីមុនមក នូវស្រាបៀររាប់ពាន់កេស ជូនដល់ថ្នាក់ខេត្តពោធិ៍សាត់ រហូតដល់មានមហាជនមួយចំនួន បានសម្តែងនូវមោទនភាពក្នុងន័យសើចចំអកថា ក្នុងនាមខ្ញុំអ្នកំពង់ស្ពឺ សូមចូលរួមត្រេកអរនឹងអ្នកពោធិ៍សាត់ផង។

នេះបើតាមទំព័រហ្វេសប៊ុកសាលាខេត្តពោធិ៍សាត់ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ បានបានថ្លែងអំណរគុណយ៉ាងដូច្នេះថា «ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ អ្នកឧកញ៉ា សំអាង វឌ្ឍនៈ អគ្គនាយកក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី (Vattanac Brewery) ដែលបានឧបត្ថម្ភស្រាបៀរគ្រុឌ ចំនួន២,០០០ កេស ជូនដល់រដ្ឋបាលខេត្តពោធិ៍សាត់ សម្រាប់រៀបចំទិវាចូលឆ្នាំសកល ឆ្នាំ២០២២ ឆ្លងចូល២០២៣ ឆាប់ៗខាងមុខ»។

ពិតណាស់ ក្រោយពីបានឃើញបែបនេះ មហាជនជាច្រើនបានផ្ទុះការភ្ញាក់ផ្អើល ជាមួយរិះគន់ចំៗថា៖ «ហ៊ឹម…ស្រុកខ្មែរប្លែករហូត, នៅតាមសាលារៀនដាច់ស្រយាល ខ្វះអណ្តូងទឹក បង្គន់ អគារសិក្សា សៀវភៅ បណ្ណាល័យ ហេតុអ្វីមិនជួយ, រឿងពាក់ព័ន្ធគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយអ្នកបើកបរសេពគ្រឿងស្រវឹងបុកមួយគ្រួសារ កំពុងក្តៅគគុកពេញប្រទេស នៅឆ្លៀតប្រកាសអំពីរឿងហ្នឹងកើតទៀត ពិតជាអស្ចារ្យមែន,…។

រីឯអ្នកផ្សេងទៀត ក៏បានសើចចំអកថា៖ «ក្នុងនាមខ្ញុំជាអ្នកខេត្តពោធិ៍សាត់ និងជាកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ តែប៉ុណ្ណេះ ដឹងតែស្រវឹងរាល់ល្ងាចហើយ, ជាតិនេះដឹងតែមិនរស់ទេ,… »៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×