Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចម្លែក​មែន! នារី​ម្នាក់​ត្រូវ​ចូល​ពេ​ទ្យ បន្ទាប់​ក្អក​បា.ក់​ឆ្អឹងជំនីរ បណ្តាល​មក​ពី…

spot_img

បើតាម​អ្នក​ធ្លាប់​ញ៉ាំ​របស់​ហឹរ នោះនឹង​ដឹង​ហើយ​ថា​វា​អាច​ធ្វើ​ឲ្យ​ក្អក​បន្តិច។ ប៉ុន្តែ អ្វីដែលគ្រប់គ្នាពុំធ្លាប់ដឹង និងស្ទើរតែមិនគួរឲ្យជឿនោះ គឺថាករណីក្អកបណ្តាលមកពីអាហារហឹរនេះ បែរជាធ្ងន់ធ្ងរដែលអាចបណ្តាលឱ្យបាក់ឆ្អឹងបាន។ ជាក់ស្តែង ករណីស្ត្រីជនជាតិចិនម្នាក់មកពីទីក្រុងសៀងហៃ ដែលស្គមស្គាំងពេក និងមានសាច់ដុំលូតលាស់ខ្សោយ បានបាក់ឆ្អឹងជំនីរមិនតិចជាងបួនកន្លែងនោះទេ ខណៈក្អកដោយសារអាហារហឹរ។

នារីម្នាក់ដែលមានឈ្មោះថា Huang នៅក្នុងទីក្រុងសៀងហៃ បានប្រាប់គ្រូពេទ្យថា នាងបានញ៉ាំអាហារហឹរ ហើយបន្ទាប់មកនាងក៏ចាប់ផ្តើមក្អក។ ក្នុងអំឡុងពេលក្អកខ្លាំង នារីវ័យក្មេងនេះបានអះអាងថា នាងបានឮស្នូរប្រិបៗ (ដូចបាក់) ចេញពីតំបន់ដើមទ្រូងរបស់នាង ហើយភ្លាមៗនោះចាប់ផ្តើមមានការឈឺចាប់តែម្តង នៅពេលដកដង្ហើម និងព្យាយាមនិយាយ។

Huang បាននិយាយថា «ដំបូងឡើយ ខ្ញុំគិតថា វាជាជំងឺដាច់សរសៃឈាមខួរក្បាល ឬជាអ្វីមួយ ប៉ុន្តែខ្ញុំមិននឹកស្មានថា វានឹងធ្វើឱ្យឈឺចាប់យ៉ាងនេះទេ ខ្ញុំ​ក៏​មិន​អាច​ដើរ​បាន​ដែរ»។

Huang បាន​ទៅ​កាន់​មន្ទីរពេទ្យ​ក្នុង​តំបន់ ហើយតាមរយៈ​ការ​ស្កែន CT បាន​បង្ហាញ​ថា ​​ឆ្អឹង​ជំនីររបស់នាង​ចំនួន​បួនបានបាក់។ ក្រោយ​ពី​បាន​ឮ​អ្នកជំងឺ​រូប​នេះរៀបរាប់​អំពី​ការ​ក្អក គ្រូពេទ្យ​ក៏បាន​ធ្វើ​តេស្ត​មើល​ដង់ស៊ីតេ​ឆ្អឹង​ គឺ​ចេញ​មក​ធម្មតាទេ។ ប៉ុន្តែ ពេលពិនិត្យ និងធ្វើតេស្ដបន្ថែម គ្រូពេទ្យវះកាត់ឆ្អឹងបានសន្និដ្ឋានថា ការបាក់ឆ្អឹងនេះបណ្តាលមកពីសាច់ដុំរបស់នាងខ្សោយខ្លាំង។

វេជ្ជបណ្ឌិតបានប្រាប់ Huang ថា៖ «ឆ្អឹងជំនីររបស់អ្នក អាចមើលឃើញយ៉ាងច្បាស់នៅក្រោមស្បែករបស់អ្នក។ មិនមានសាច់ដុំសម្រាប់ទ្រទ្រង់ឆ្អឹងទេ ដូច្នេះវាងាយស្រួលសម្រាប់ឆ្អឹងជំនីររបស់អ្នកក្នុងការបាក់ នៅពេលក្អក»។ វេជ្ជបណ្ឌិតក៏បានប្រាប់បន្ថែមថា៖ «ដរាបណានាងនៅតែបណ្តែតបណ្តោយចំពោះរឿងនេះ នោះនាងអាចនឹងទទួលរងការបាក់ឆ្អឹងស្រដៀងគ្នានេះទៀត នាពេលអនាគត»។

ជាក់ស្តែង នារីវ័យក្មេងរូបនេះ បាននិយាយថា នាងមានកម្ពស់ ១.៧១ ម៉ែត្រ និងមានទម្ងន់ត្រឹមតែ ៥៧ គីឡូក្រាម ហើយបានសារភាពថា រាងកាយផ្នែកខាងលើស្គមខ្លាំង។ ពេលនេះនាងត្រូវសម្រាក និងចំណាយពេលមួយខែ ជាមួយនឹង corset (គ្រឿងពាក់រឹប) រុំជុំវិញខ្លួនរបស់នាង ប៉ុន្តែបន្ទាប់ពីនោះ នាងមានគម្រោងនឹងបង្កើនទម្ងន់ ដើម្បីពង្រឹងដុំសាច់ដុំរឹងមាំ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×