Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួង​ធនធានទឹក​៖ ភ្លៀង​នឹង​ធ្លាក់​ខ្លាំង​ជា​បន្ដបន្ទាប់ ចាប់ពី​ថ្ងៃ​ទី​១៨-២៤ ខែមិថុនា​, អ្នកធ្វើដំណើរ និង​នេសាទ​តាម​សមុទ្រ គួរ​ផ្អាក​ជា​បណ្ដោះអាសន្ន​

ភ្នំពេញ​ ៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានឲ្យដឹងថា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨​ខាងមុខនេះ ភ្លៀង​នឹង​ធ្លាក់​ខ្លាំង​ជា​បន្ដបន្ទាប់ នៅ​តំបន់​សមុទ្រ ដោយ​លាយឡំ​ជាមួយ​ខ្យល់​បោកបក់​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។​

​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក នៅ​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៨​នេះ​ថា បន្ទាប់ពី​បាន​តាមដាន​លើ​ស្ថានភាព​អាកាសធាតុ​រួចមក ឃើញថា ខ្យល់មូសុង​និរតី​ខ្លាំង បាននិងកំពុង​បង្កើន​ឥទ្ធិពល​មកលើ ប្រទេស​កម្ពុជា ជា​ពិសេស​តាម​បណ្ដា​រាជធានី​-​ខេត្ត​ផ្សេង​ទៀត នឹង​មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ជា​បន្ដបន្ទាប់ ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​បង្គួរ និង​បណ្តា​ខេត្ត​ជាប់​មាត់សមុទ្រ នឹង​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជា​បន្តបន្ទាប់ ផ្ទៃ​សមុទ្រ​មាន​ខ្យល់​បក់បោក​ខ្លាំង និង​មាន​រលក​ខ្ពស់ៗ​។ ដូច្នេះហើយ ការធ្វើដំណើរ និង​ការនេសាទ​តាម​សមុទ្រ គួរ​ផ្អាក​សកម្មភាព​ជា​បណ្ដោះអាសន្ន ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៨ ព្រោះ​ជៀសវាង​កើតមាន​គ្រោះថ្នាក់​ផ្សេងៗ ជាយថាហេតុ​៕ ​ដោយ​៖​កូឡាប​

 

×