Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រាន់តែ សុគន្ឋ និសា ទៅកាន់ឃ្លីនិកធ្វើឱ្យហ្វេនៗសង្ស័យថា នាងពពោះកូនដំបូងក្រោមការទន្ទឹងច្រើនឆ្នាំ

spot_img

ភ្នំពេញ ៖ មកទល់ពេលនេះ សុគន្ឋ និសា នៅមិនទាន់សម្រេចបំណង ឬប្រកាសថា ពពោះកូនដំបូងជាផ្លូវការនោះទេ បើទោះជានាងបានសម្រេចរៀបការច្រើនឆ្នាំមកហើយ នៅតែមិនទាន់អាចបង្ហាញសញ្ញាណាមួយក្នុងការមានកូននៅឡើយ ប៉ុន្តែទើបតែពេលថ្មីៗនេះ មានការសង្ស័យម្តងទៀតថា នាងអាចនឹងមានគភ៌កូនដំបូងបន្ទាប់ពីនាងបានទៅកាន់គ្លីនីកមួយកន្លែង បង្កឱ្យមានការតាមដានគ្រប់គ្នា។

សុគន្ធ និសា បានបញ្ចេញរូបភាពនាង និងនាងចាន់ កែវនិមល នៅមន្ទីរសម្ភពមួយ ខណៈដែល និមល ត្រូវសម្រាលកូនប្រុសទី២នៅខែធ្នូនេះហើយ, ប៉ុន្ដែ និសា ដែលស្លៀកពាក់បែបរលុងៗទៅជួបគ្នាដោយចៃដន្យជាមួយ និមល ត្រូវបានគេសង្ស័យថា នាង អាចទៅពិនិត្យអេកូដែលនាងកំពុងសង្ស័យខ្លួនឯងថាមានកូនដំបូង។

ដោយឃើញ និសា ហាក់ចាញ់កូនផងនោះ Fan ៗរបស់នាងម្នាក់ ឈ្មោះ Povpov Samangka បានខមិនថា ចង់ឃើញមុខកូននិសាណាស់ ទើបភ្លាមនោះ តារាហង្សមាសរូបនេះឆ្លើយតបវិញថានាងបានត្រៀមខ្លួនរួចហើយ។

ឆ្នាំ២០២២ សុគន្ធ និសា បានប្រាប់អ្នកយកព័ត៌មានថា នាងរៀបគម្រោងយកកូនដំបូងនៅឆ្នាំនេះហើយ ប៉ុន្ដែថាលទ្ធផលយ៉ាងណានោះ នាងមិនហ៊ាននិយាយទុកជាមុននោះទេ ព្រោះរូបនាងក៏ចាំអ៊ុតដូច Fan ៗ ដែរ។

ការតាំងចិត្តបែបនេះរបស់ និសា ក្រោយពីនាងបានលុបចោលគម្រោងយកកូនដំបូងកាលពីឆ្នាំ២០២១ ព្រោះតែនៅដើមខែមីនាឆ្នាំនោះ នាងកើតកូវីដ-១៩ ហើយត្រូវការថែទាំ និងប៉ូវសុខភាពឲ្យបានល្អឡើងវិញ ប្រើពេលដល់ទៅ១ឆ្នាំឯណោះ, រហូតមកដល់ពេលនេះសុខភាពនាងបានល្អប្រក្រតីឡើងវិញ ទើបលែងបង្អង់យូររឿងយកកូនទៀត គឺមានតែរៀបគម្រោងពពោះនៅឆ្នាំនេះតែម្ដង ហើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម

spot_img
×