Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាយ សៀរ៉ា រំលឹកប្រវត្តិតស៊ូថត១ថ្ងៃបាន៥ដុល្លារ និងធ្លាប់រត់តុគុយទាវ

spot_img

ភ្នំពេញ ៖ តារាសម្តែងលោក សាយ សៀរ៉ា បានទម្លាយរឿងរ៉ាវនៃប្រវត្តិតស៊ូរបស់លោកខ្លះៗមុន និងក្រោយចូលសិល្បៈ ក្នុងនោះលោកធ្លាប់រត់តុគុយទាវ និងថតមួយថ្ងៃបាន៥ដុល្លារជាដើម។
ឆ្លងកាត់ដំណើរក្នុងអាជីពសិល្បៈប្រមាណជា១៧ឆ្នាំ សាយ សៀរ៉ា បានធ្លាប់ជួបព្យុះភ្លៀងរាប់មិនអស់ ទម្រាំលោកអាចឈរជើងយ៉ាងរឹងមាំនៅក្នុងវិថីមួយនេះ។
ដោយសារចិត្តស្រឡាញ់សិល្បះខ្លាំងតារាសម្តែងដែលមានមូលដ្ឋាននាខេត្តកំពង់ចាមរូបនេះបានតស៊ូនៅក្នុងអាជីពទាំងលំបាកក្នុងជីវិតអតីតកាលដែលមិនមានអ្នកណាដឹងនោះឡើយ។

លោក សាយ សៀរ៉ា បានរំលឹកប្រវត្តិតស៊ូរបស់លោកខ្លះៗថា ជិវិតសិល្បៈ១៧ឆ្នាំហើយ ធ្លាប់ថត១ថ្ងៃបាន៥$ ដោយសារតែស្រលាញ់កាលមុនឲ្យតែបានថតរឿងលុយមិនគិតទេ។
លោកបញ្ជាក់ថា ពេលខ្លះរកតែលុយជិះម៉ូតូឌុប ទិញបាយហូបក៏គ្មានដែលហូបតែមី តែចិត្តបេះដូងខ្ញុំស្រលាញ់ខ្លាំងតស៊ូទាំងយប់ទាំងថ្ងៃដើម្បីសិល្បៈ គ្មានអ្នកដឹងទេថាខ្ញុំពីមុនពិបាក់ដលថ្នាក់ណា។

លោកបន្ថែមថា ធ្វើកាងារជាអ្នកបំរើនៅផ្ទះគេឆ្នាំ២០០២មួយខែបានតែ៦ម៉ឺនរៀល រត់តុគុយទាវនៅហាង មួយខែ១២ម៉ឺនរៀលឆ្នាំ២០០៣។
លោកថា ខ្ញុំមុននឹងចូលថតមានសាលារៀនត្រឹមត្រូវ ហាត់ជិត១ឆ្នាំបានថត។
ជាការកត់សម្គាល់លោក សាយ សៀរ៉ា គឺជាតារាសម្តែងមួយរូបដែលមានឈ្មោះបោះសម្លេងគួសមនៅក្នុងវិស័យសិល្បះ ដោយមិនចាញ់តារារួមជំនាន់នោះឡើយ។

យ៉ាងណាមួយរយះចុងក្រោយនេះលោកហាក់មិនសូវមានវត្តមានសម្តែងរឿងថ្មីៗបន្ថែមឡើយ ដោយលោកបានងាកទៅចាប់អាជីពជាពិធីករ និងច្រៀងតាមរោងការនានាវិញ។
ប្រឡូកក្នុងសិល្បៈរាប់ឆ្នាំ តារារូបនេះក៏ត្រូវបានគេដឹងថា លោកកំពុងកសាងផ្ទះបំពេញក្តីស្រមៃជូនអ្នកមានគុណនៅស្រុកកំណើតផងដែរ បើទោះបីជាលោកមិនមានជីវភាពធូរធារខ្លាំងដូចអ្នកសិល្បៈមួយចំនួនទៀតក៏ដោយ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

spot_img
×