Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្លែក​ៗ​ណាស់! ផ្អើល​អស់អ្នក​ដំណើរ​ទាំងយប់ ប្រពន្ធ​រត់​ដេញ​តាម​សុំ​អង្វរ​ប្តី ទាំង​ស្ថានភាព​បែបនេះ បន្ទាប់​ប្តី​តាមទាន់​កំពុង​តែ…

spot_img

ទិដ្ឋភាពស្រ្តីម្នាក់ រត់ដេញតាមបុរសម្នាក់ ទាំងកណ្តាលយប់ ក្នុងស្ថានភាពនរុំកន្សែងពោះគោននលគក ខណៈបាតជើងទទេស្អាត ដែលមើលទៅហាក់ដូចជានាងទើបតែរត់ចេញពីសណ្ឋាគារ បានធ្វើឲ្យអ្នកដំណើរឆ្លងកាត់ភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំង ដោយមិនដឹងថាអ្នកទាំងពីរមានរឿងអ្វីនឹងគ្នានោះទេ។

ហេតុការណ៍នេះត្រូវបានឃើញ និងថតដោយអ្នកដំណើរកាលយប់ពីថ្ងៃទី១៣ ខែវិច្ឆិកា នៅតាមផ្លូវ Maoming ខេត្ត Guangdong ប្រទេសចិន។ ហើយវីដេអូទិដ្ឋភាពរត់ដេញតាមគ្នារបស់គូស្នេហ៍នេះ បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង នៅលើបណ្តាញទំនាក់ទំនងសង្គមចិន។

ស្ត្រី​រូបនោះត្រូវបានឮ​ស្រែក​ខ្លាំងៗ​ថា​៖ «​ស្តាប់​ការ​ពន្យល់​របស់​ខ្ញុំ វា​មិន​ដូច​ការ​គិត​អី​ទេ លើក​នេះ​ខ្ញុំ​ស្រវឹង​ធ្លាក់​ក្នុង​អន្ទាក់…» ។

តែយ៉ាងណាមិញ ​បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍ បានប្រាប់ឲ្យដឹងថា បុរស​ដែល​ចាក​ចេញនោះ ​គឺ​ប្ដី​របស់​នាង។ គាត់តាមទាន់ប្រពន្ធរបស់គាត់ “មានទំនាក់ទំនងស្នេហា” ជាមួយប្រុសផ្សេងនៅក្នុងសណ្ឋាគារ ដូច្នេះគាត់បានថតរូបទុកជាភស្តុតាង រួចចាកចេញទាំងកំហឹង ដែលជាហេតុធ្វើឲ្យស្រ្តីជាប្រពន្ធប្រហែលដឹងខ្លួនខុស ខំរត់ដេញតាមប្តី តែភ្លេចថា នាងគ្រាន់តែរុំជាមួយកន្សែងពោះគោប៉ុណ្ណោះ។

ហេតុការណ៍​នេះ​បន្ទាប់ពី​មានការ​ចែករំលែក​តៗ​គ្នា​នៅលើ​បណ្តាញ​សង្គម បាន​បន្សល់​នូវ​មតិ​សាទរ​ព្រោងព្រាត​។ មនុស្ស​ជា​ច្រើន​បាន​រិះ​គន់​ពី​ភាព​មិន​ស្មោះ​ត្រង់​របស់​ប្រពន្ធ និង​អាណិត​អាសូរ​ចំពោះ​ការ​ឈឺ​ចាប់​របស់​ប្ដី។

ក្នុងនោះ អ្នកខ្លះបានលើកសរសើរប្តីថា៖ «ប្តីកំសត់ ក្រឡេកមើលអាកប្បកិរិយារបស់គាត់ អ្នកអាចប្រាប់បានថា គាត់ជាមនុស្សស្ងប់ស្ងាត់ ជាអ្នកថ្លៃថ្នូរ មានចំណេះដឹង»។ ខណៈអ្នកខ្លះទៀតបានជេរស្រ្តីជាប្រពន្ធថា៖ «លួចផិតក្បត់ប្តីប៉ុណ្ណឹងហើយ នៅមុខក្រាស់ សុំឲ្យគាត់លើកលែងទោសទៀត ស្រីបែបនេះ សូមកុំយកធ្វើជាប្រពន្ធទៀត…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

spot_img
×