ដោយសារតែមើលឃើញពីការលំបាក របស់បងប្អូនអ្នកដំណើរមិនស្គាល់ និងចង់រកសាលាស្រុកជុំគិរី លោកពូជាមន្រ្តីយោធាម្នាក់ បានចេញមុខចំណាយលុយរហូត ៣០០ ដុល្លារ និងតម្រូវឲ្យខាងសាលាស្រុកត្រូវចេញ ២៦០ ដុល្លារ ដើម្បីធ្វើផ្លាកបង្ហាញទិសចូល ក្នុងតម្លៃ ៥៦០ ដុល្លារ ប៉ុន្តែ លទ្ធផល ឃើញផ្លាកហើយស្ទើរដាច់ផ្ងារតែម្តង។
នេះបើតាមម្ចាស់ជំនួយ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Chuop Thannthariith បានបង្ហោះរៀបរាប់ទាំងឈឺចាប់ថា៖ «បងប្អូនអើយជួយពិចារណាមើល ផ្លាកនេះត្រូវធ្វើក្នុងតម្លៃ៥៦០ដុល្លារ ខ្ញុំចេញលុយអស់៣០០ដុល្លារ ហើយខាងសាលាស្រុកជុំគីរីត្រូវចេញ២៦០ដុល្លារ។ សាលាស្រុកជាអ្នកទទួលបន្ទុកធ្វើ។ ដល់លទ្ធផលបានផ្លាករបៀបនេះមក តើសមរម្យទេ ត្រឹមត្រូវទេ? ខ្ញុំឈឺចាប់ណាស់ នូវអំពើដ៏លាមក ថោកទាបរបៀបនេះ។ តាមមតិរបស់បងប្អូនថាមិនអស់១០០ដុល្លារផង…»។
ជុំវិញរឿងធ្វើផ្លាកនេះ លោកបានប្រាប់ក្នុងខមិនឲ្យបងប្អូនមហាជនបានដឹងថា៖ «ខ្ញុំយល់ថាវាពិបាករកសាលាស្រុកណាស់ ព្រោះវានៅក្នុង រួចវានៅតាមខ្លោងទ្វារវត្តទៀត អ្នកធ្វើដំណើរពីខេត្តកំពត ឬពីភ្នំពេញរកសាលាស្រុកជុំគីរីមិនឃើញទេ អញ្ចឹងហើយបានជារួមគ្នាធ្វើផ្លាកមួយនេះទៅ។ ឯកភាពគ្នាធ្វើក្នុងតម្លៃ៥៦០ដុល្លារ បែរជាបានផ្លាករបៀបនេះទៅវិញ មិនយល់??????????????»។ ជាមួយគ្នានេះ លោកក៏បានបញ្ជាក់ឲ្យដឹងទៀតថា នៅពេលថ្ងៃចៅហ្វាយខេត្ត ឯកឧត្តម ម៉ៅ ធនិន មកស្រុកជុំគីរី លោកនឹងសួរចៅហ្វាយស្រុកម្តងហើយ ថោកទាបណាស់ លុយពីរបីរយក៏ត្របាក់ដែរ។
បើតាមជាងដែកម្នាក់ ដែលមានបទពិសោធន៍ធ្វើការងារនេះ នៅកន្លែងរោងបោះពុម្ព បានបញ្ចេញឲ្យដឹងថា ផ្ទាំងប៉ុណ្ណឹង ធ្វើអស់យ៉ាងច្រើន 30$ ទៅ 50$ ថ្លៃពេក ខណៈអ្នកខ្លះទៀតថា ដែកទីប អត់អស់មួយដើមផង ប៉ាណូព្រីនមិនដល់ 60$ ទេ ជើងតាងស៊ីម៉ង់ត៍យ៉ាងច្រើន១បេ អីហ្នឹង។
ក្រោយឃើញជាក់ស្តែង និងឮបែបនេះ មហាជនបានផ្ទុះការរិះគន់ទៅលើពួកក្រុមកឹបកេង និងចៅហ្វាយស្រុកជុំគិរីចាស់ៗដៃថា៖ «សាហាវ. បើតាមមើលជាក់ស្ដែងផ្ទាំងកៅស៊ូថា1.5ម គុណ 1ម ទៅអស់ 5$ ដែក2ដើមថាអស់10$ចុះ ស៊ីម៉ងត៍5បាវគុណ5$អស់10$ ប្រហែលជាឈ្នួលជាងអស់ជាង500$ហើយមើលទៅ….! ធ្វើដល់ចៅហ្វាយស្រុកទាំងមូល បើគ្រាន់តែធ្វើផ្លាកសាលាស្រុកមិនបាន មិនដឹងធ្វើចៅហ្វាយស្រុកប្រកាច់យស្អីទេ ដល់ថ្នាក់សុំជំនួយបែបនេះ វាអន់ជាងហាងលក់សាច់អាំងតាមចិញ្ចើមថ្នល់មួយផង, 3ខែក្រោយដឹងតែរហែកអស់ហើយ ចាំមើលទៅ,…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង





