Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​ថ្មី ក្តៅ​ទៀតហើយ! រ៉ូស ប៉ះ​សម្តី​គ្នា​ខ្លាំ​ង​ៗ ជាមួយ យាយ​ស្រួយ ដាក់គ្នា​ឡើង​ផ្អើល​កក្រើក​ហ្វេ​សប៊ុ​ក

ជឿថាប្រិយមិត្តជាច្រើន បានស្គាល់ច្បាស់រួចហើយ តារាសម្តែងស្រីកញ្ញា អាណារ៉ូស ដែលល្បីឈ្មោះមកទល់ពេលនេះ តាមរយៈផ្ទុះរឿងកក្រើកលើកដំបូង ដោយសារចេញសម្តែងជាមួយតួប្រុសបែបលក្ខណៈរោលរាលដ៏មិនសមរម្យ និងបន្ទាប់មកល្បីតាមរយៈចេញវីដេអូថាឲ្យស្រ្តីម្នាក់មិនស្គាល់ខ្លួនប្រៀបដូចមិនស្គាល់ក្រដាស ១០ ក្រដាស២០ ឬ មិនស្គាល់វិមានឯករាជ្យ ជាដើម។

ពិតណាស់ ដោយសារផ្ទុះរឿងដ៏ហួសចិត្តទាំងពីរនេះ ស្រីស្អាត អាណារ៉ូស ក៏ចាប់ផ្តើមឡើងកូដ និងលេងស្ទាយ៍តុបតែងខ្លួនប្លែកៗ ចូលចិត្តស្លៀកសិចស៊ី និងសូម្បីមានលុយកែមុខមាត់ កាន់តែប្លែកខ្លាំង ដែលធ្វើឲ្យរូបនាងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំង ពីសំណាក់មហាជនយ៉ាងច្រើន។

ដោយឡែក ក្រឡេកមកមើល យាយស្រួយ វិញ ក៏មិនធម្មតានោះទេ ថ្វីត្បិតអ្នកលក់អនឡាញមែនពិត ប៉ុន្តែ ភាពល្បីល្បាញ ក៏មិនចាញ់តារាសម្តែង រ៉ូស នោះទេ គឺទទួលបានការចូលចិត្តពីមហាជនគ្រប់ទិសទី ដោយសារតែ យាយស្រួយ ពូកែនិយាយកំប្លុកកំប្លែងលេងសើច ជាមួយសម្តីរដឺនប៉ៃឡាំៗ ចាក់ទឹកមិនលេចនោះទេ។

តែអ្វីដែលធ្វើឲ្យភ្ញាក់ផ្អើលខ្លាំងនោះ គឺនៅពេលនេះ អ្នកទាំងពីរស្រាប់តែកំពុងមានជម្លោះពាក្យសម្តីជាមួយគ្នាដ៏មិននឹកស្មាន។ ជាក់ស្តែង ថ្មីៗនេះ ទាំងតារាសម្តែង អាណារ៉ូស និងអ្នកលក់អនឡាញ យាយស្រួយ បានចេញវីដេអូនិយាយដៀមដាម ឌឺដង ដាក់គ្នាទៅវិញមកទៀងផង។

បើតាមស្រីស្អាត រ៉ូស បានចោទប្រកាន់ថា យាយស្រួយ (មីមួយលក់សាប៊ូអូកណូក ហ្នឹង) ជាអ្នកជាន់ឈ្លីមកលើខ្លួនមុន តាំងពីលើកយក ក្រដាស១០ ក្រដាស២០ វិមានឯករាជ្យ មកនិយាយឡកឡឺយ ដៀមដាម ដើម្បីតោងល្បី និងខឹងបំផុតដាក់ Caption ថាខ្លួន «មុខចាស់ ខ្លួនក្មេង បែកស្លុយ» ដើម្បីទាក់ទាញការចូលមើលលក់ដូរផលិតផល…។ លើសពីនេះ ស្រី រ៉ូស ក៏បានទម្លាយប្រវត្តិ យាយស្រួយ កាលពីមុនក្រឲ្យរហាម ហើយខំប្រឹងសម្តែងធ្វើឆ្កូត ដើម្បីលក់ដូរ ហើយចង់លក់ដូរដាច់ យកខ្លួនមកជាន់ឈ្លី ធ្វើប្រធានបទ។

រ៉ូស ក៏បានដាក់ឡើងចាក់ដោតទៀតថា «វាថាខុស grad ជាមួយវា អីក៏សម្បើមហ្មេសហង ចាំផ្ទះហែង១លានដុល្លារនៅ មានឡាន១លានដុល្លារជិះ អូខេ អញដាក់ទង់ជ័យសសុំចាញ់ មីលក់សាប៊ូអូកណូក ឯងហ្មង តែបើអត់ទាន់ផ្ទះ១លានដុល្លារនៅ អត់ទាន់មានពេជ្រអា ១០លី ២០លី ពាក់ទេ កុំមកអស្ចារ្យជាមួយអញ ហើយដៀមដាមអញល្មមៗបានហើយ ប្រយ័ត្នខ្លួន ព្រោះអញមិនដូចមុន​ទៀតទេ ហើយដៀមដាមអញហ្នឹង ផលិតផលហងហែងលក់គ្រប់មុខហ្នឹង មែនចុះបញ្ជីត្រឹមត្រូវអត់…»។

ក្រោយឃើញស្រីស្អាត រ៉ូស ចេញមកនិយាយខ្លាំងៗបែបនេះ ស្រាប់តែ យាយស្រួយ ចេញវីដេអូឆ្លើយតបទៅវិញផាំងៗថា «តិចថា មីស្រួយខឹងហែងអីតិចទៅ តែចង់ឲ្យហែងភ្លឺភ្នែក កុំឲ្យមីក្របីឯងប៉ិនថាគេពេក អីណា សុទ្ធតែពូកមីអនឡាញ ពាក់ខ្សែកខ្សែដៃ ឡាយហ្នឹង សុទ្ធតែរបស់ក្រឡៃ អូរប្ញស្សី ទេ! អឺ…អញក្រទេ មិនមែនមានដូចអ្ងែងទេ អញលក់សាប៊ូអូកណូក ចុះអ្ងែងលក់ស្អីគេរាល់ងៃ…!!»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×