កាលពីពេលថ្មីៗនេះ ប្រព័ន្ធផ្សព្វផ្សាយរបស់ចិន បានធ្វើឲ្យអ្នកនិយមលេងអ៊ីនធើរណែតភ្ញាក់ផ្អើល និងហួសចិត្តខ្លាំងតែម្តង នៅពេលដែលបានដឹងសាច់រឿង បុរសម្នាក់រស់នៅក្នុងខេត្ត Henan ប្រទេសចិន បានយកកូនស្រីពៅរបស់ខ្លួន ទៅធ្វើតេស្ត DNA ព្រោះតែខ្លាចមិនមែនកូនខ្លួនឯងបង្កើត។
រឿងដ៏ហួសចិត្តបំផុតនេះបានកើតឡើង គឺថា ដោយសារតែការអានព័ត៌មានជាច្រើន តាមរយៈវិទ្យុ និងបណ្តាញសង្គម អំពីទំនាក់ទំនងឈាម ជាហេតុធ្វើឲ្យបុរសជាឪពុកឈ្មោះ Lu Xing បាត់បង់ជំនឿលើអាពាហ៍ពិពាហ៍របស់គាត់តែម្តង។ ពិតណាស់ នៅក្នុងចិត្តរបស់គាត់ Lu គឺតែងតែឃ្លាំមើល និងបារម្ភថាកូនស្រីរបស់គាត់ ប្រហែលជាមិនមែនជាកូនបង្កើតរបស់គាត់។
ដោយសារតែឥទ្ធិពល នៃព័ត៌មាននេះ ទីបំផុត នៅថ្ងៃមួយ ឪពុករូបនេះក៏បានសម្រេចចិត្តនាំកូនស្រីទៅមន្ទីរពេទ្យ ដើម្បីពិនិត្យឈាម។ ជាការពិតណាស់ លោក Lu បានលាក់រឿងនេះពីប្រពន្ធរបស់គាត់ មិនឲ្យដឹងពីផែនការរបស់គាត់យកកូនទៅធ្វើតេស្តយ៉ាងស្ងាត់ស្ងៀមនេះទេ។ ប៉ុន្តែការភ្ញាក់ផ្អើលកើតឡើង នៅពេលគ្រូពេទ្យឃើញឪពុកកូន ក៏សើច ហើយប្រាប់ឱ្យទៅផ្ទះដោយមិនបាច់ធ្វើតេស្តអ្វីស្អីនោះទេ ហើយលោក Lu ក៏បានចាកចេញទាំងងឿងឆ្ងល់។
ដោយសារនៅតែមិនយល់ពីទង្វើរបស់លោកវេជ្ជបណ្ឌិត បន្ទាប់មក បុរសជាឪពុកដ៏ឆោតរូបនេះ បានចែករំលែកពីករណីនេះនៅលើទំព័រផ្ទាល់របស់ខ្លួន ជាមួយនឹងរូបថតឪពុក និងកូន ដើម្បីសុំជំនួយការពន្យល់ពីអ្នកនិយមលេងអ៊ីនធឺណិត ហេតុអ្វីបានជាវេជ្ជបណ្ឌិតធ្វើបែបនេះ។ នៅក្នុងរូបថតដែលថតជាមួយកូនស្រីរបស់គាត់ លោក Lu ស្លៀកឈុតពណ៌ខ្មៅ ហើយកូនស្រីរបស់គាត់ស្លៀកខោពណ៌ត្នោត និងអាវពណ៌ស។ ពួកគេហាក់ដូចជាកំពុងដើរជាមួយគ្នា។
ក្រឡេកមកមើលរូបថតវិញ គេអាចឃើញយ៉ាងច្បាស់ថា ក្មេងស្រីស្រីរូបនោះ មានរូបរាងដ៏ទ្រលុកទ្រលន់គួរឲ្យស្រលាញ់តែម្តង។ ហើយបើនិយាយពីរូបរាងកាយ មុខមាត់ និងសូម្បីតែទម្រង់ «ក្បាលពោះ» ក៏ដូចលោក លូ ដែរ។
ជាមួយគ្នានោះ អ្នកលេងបណ្តាញសង្គមជាច្រើន បានពន្យល់ប្រាប់ Lu ថា នេះហើយជាហេតុផល ដែលគ្រូពេទ្យបដិសេធធ្វើតេស្តឈាម ព្រោះមើលទៅឃើញច្បាស់ថា ឪពុកនិងកូន គឺដូចគ្នាខ្លាំងតែម្តង។ រីឯអ្នកខ្លះទៀត ក៏ចូលខមិនទាំងហួសចិត្តថា «តើធ្វើតេស្តអីទៀត បើឪពុក និងកូនដូចចាប់ដាក់, សើចរហូតដល់ស្លាប់ ឪពុកមើលកុនច្រើនពេក ទើបបែកបែបនេះ…»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង




