Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បង្ក្រាប​គ្រឿងញៀន​២​ករណី ដោយ​ប្រើ​វិធាន​ញុះញង់ និង​រដ្ឋបាល​ចំហ ឃាត់ខ្លួន​ជនសង្ស័យ​២១​នាក់​

ខេត្ត​កំពង់ចាម ៖ នៅ​ថ្ងៃ​ទី​១៧ ​ខែ​មិថុនា ​ឆ្នាំ​២០១៨ នៅ​ស្រុក​កងមាស និង​ស្រុក​ស្រី​សន្ធរ កម្លាំង​ជំនាញ​ខេត្ត សហការ​ជាមួយ​ជំនាញ​ស្រុក​កងមាស ស្រី​សន្ធរ និង​ស្រុក​មុខកំពូល​ខេត្ត​កណ្តាល បាន​បង្ក្រាប​ករណី ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន​២​ករណី ដោយ​ប្រើ​វិធាន​ញុះញង់ និង​រដ្ឋបាល​ចំហរ ឃាត់ខ្លួន​ជនសង្ស័យ​២១​នាក់​។​

​ការបង្ក្រាប​នេះ​ធ្វើឡើង​ដោយ​មាន​បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់​លោក​ឧត្តមសេនី​យ៍​ទោ ឯម កុសល ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ ជនសង្ស័យ​ទាំង​២១​នាក់ រួមមាន ៖ ១-​ឈ្មោះ លី ឧស្សាហ៍ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបូក ស្រុក​មុខកំពូល ខេត្ត​កណ្តាល ។ ២-​ឈ្មោះ ឆ​យ ដា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជាតិខ្មែរ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបូក ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។​ ៣-​ឈ្មោះ ចាន់ លាភ ភេទ​ប្រុស អាយុ​២២​ឆ្នាំ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបូក ស្រុក​មុខកំពូល ខេត្ត​កណ្តាល​។ ៤-​ឈ្មោះ​គៀត កុ​ណ្ណា ហៅ ហេង ប៊ុណា ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​រកា​កោង​២ ឃុំ​រកា​កោង ស្រុក​មុខកំពូល ខេត្ត​កណ្តាល (​មាន​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​លេខ​២៤៩ ចុះ​ថ្ងៃ​ទី​៣០.០៤.២០១៨ ចេញ​ដោយ​លោក សាយ សម្ផស្ស​សេរី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល ត្រូវ​ចោទ​ពីបទ ជួញដូរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន នៅ​ចំណុច​ភូមិ​ឡឥដ្ឋ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​៣.២.២០១៨)​។ ៥-​ឈ្មោះ ថា រដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ត្រាំ​ង​តា​យង់ ឃុំ​ពាម​ជរ ស្រុក​ពាម​ជរ ខេត្ត​ព្រៃវែង​។ ៦-​ឈ្មោះ ឆុំ លាង​ហៃ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​ចំប​ក់មាស សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ​។ ៧-​ឈ្មោះ លឹម តាំង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ នៅ​ភូមិ​ជ្រោយក្របៅ ឃុំ​រកាអា ស្រុក​កងមាស ខេត្ត​កំពង់ចាម​។​ ៨-​ឈ្មោះ សល់ សុជាតិ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ នៅ​ភូមិ​ល្វា​ក្រោម ឃុំ​ស្តៅ ស្រុក​កងមាស​។ ៩-​ឈ្មោះ វ៉ា ប៊ុន​ណេង ភេទ​ប្រុស អាយុ​១៥​ឆ្នាំ​នៅ​ភូមិ​ល្វា​លើ ឃុំ​ស្តៅ ស្រុក​កងមាស ។ ១០-​ឈ្មោះ សេង គ្រុយ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ នៅ​ភូមិ​គោកចក ឃុំ​ព្រៃធំ ស្រុក​កំពង់ត្របែក ខេត្ត​ព្រៃវែង ១១-​ឈ្មោះ សុខ សេង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​។​ ១២-​ឈ្មោះ ឆេង ងួន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល​។ ១៣-​ឈ្មោះ ងួន សុខា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​អំពារ ស្រុក​មុខកំពូល​។ ១៤-​ឈ្មោះ អុំ ណា​រ័ត្ន ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​កំពង់ប្រាសាទ ឃុំ​អំពារ ស្រុក​មុខកំពូល​។ ១៥-​ឈ្មោះ ម៉ក់ សូ​រី​យ៉ា ភេទ​ប្រុស អាយុ​ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម​។​ ១៦-​ឈ្មោះ ជ្រោ​ង ស្រៀ​ង ភេទ​ប្រុស អាយុ​២១​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​សូ​ទិព្វ ស្រុក​ជើង ព្រៃ​។ ១៧-​ឈ្មោះ យ៉ុង តុលា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ នៅ​ភូមិ​កំពង់​ប្រសាទ ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខកំពូល​។ ១៨-​ឈ្មោះ ស៊ុំ សេន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​កំពង់ប្រាសាទ ឃុំ​ស្វាយ​អំ​ពារ ស្រុក​មុខកំពូល​។ ១៩-​ឈ្មោះ ស្រ៊ុន ម៉េង​ស្រា​ន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជាតិខ្មែរ ២០-​ឈ្មោះ​អូន ម៉េង​ហុង ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជាតិខ្មែរ ២១-​ឈ្នោះ​វ៉េង ឈាង​វ៉ៃ ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ជាតិខ្មែរ អ្នក​ទាំង​៣​នាក់ នៅ​ភូមិ​ប៉ុក​ប៉ែន ឃុំ​មាន​ជ័យ ស្រុក​ស្រី​សន្ធរ​។​

នគរបាល​ខេត្ត​កំពង់ចាម បាន​រឹបអូស​វត្ថុតាង​រួមមាន ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ថ្នាំញៀន​១០​កញ្ចប់ (​ធំ​៤​កញ្ចប់ តូច​៦​កញ្ចប់​) ទូរស័ព្ទ​២៤​គ្រឿង ម៉ូតូ​១១​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយចំនួន​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×