Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រក​គ្មាន​ទេ​លើ​លោក ម៉ា​ស្រុក​មាន១! ប្រពន្ធដើម សែន​ព្រាន​ឲ្យ​ប្តី និង​ប្រពន្ធក្រោយ ហើយ​ថែមទាំង…

ពិតជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿសោះឡើយ ខណៈដែលបានឃើញប្រពន្ធដើម ដែលត្រូវបានចាត់ទុកថា «ម៉ែប្រពន្ធ ឬព្រះប្រពន្ធ» បានសែនព្រានឲ្យប្តីមានគូជាមួយអ្នកថ្មី​ ដោយមានការចូលរួមទទួលដឹងឮពីក្រុមគ្រួសារ សាច់ញាតិ ពោរពេញដោយសេចក្តីរីករាយ ហើយក៏មិនមែនជាការធ្វើបញ្ឈីចិត្តអ្វីនោះដែរ។

ស្រ្តីជាប្រពន្ធដើមមានឈ្មោះ សឺង ធី អាយុ ៤២ ឆ្នាំ រស់នៅភូមិបឹងធំខាងកើត ឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។ អ្នកស្រី សឺង ធី បានសម្រេចចិត្តសែនព្រានឲ្យប្តីឈ្មោះ ហែម ចេវ និងប្រពន្ធក្រោយមានឈ្មោះ រុន បូផា ដែលមានស្រុកកំណើតនៅឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅផ្សារថ្នល់បំបែក ជាប់ឃុំអង្គសុរភី តែម្តង។

ទាក់ទងរឿងដ៏មិននឹកស្មានដល់នេះ បើតាមប្រភពពីអ្នកស្គាល់គ្រួសារនេះបានប្រាប់ឲ្យដឹងថា ប្រពន្ធដើមបានរៀបការជាមួយប្តីរបស់គាត់អស់រយៈពេលច្រើនឆ្នាំ និងមានកូនស្រីចំនួន២នាក់ ពេញវ័យក្រមុំ (១៧, ១៩ ឆ្នាំ) អស់ហើយ។ ប៉ុន្តែ ដោយសារតែរស់នៅលែងចុះសម្រុងនឹងគ្នា អ្នកទាំងពីរក៏លែងរួមរស់នៅជាប្តីប្រពន្ធនឹងគ្នាទៀតយូរមកហើយ ប៉ុន្តែ ចេញចូលផ្ទះធម្មតា។

តែដោយឡែក អ្នកខ្លះបានយល់ឃើញថា រឿងនេះអាចប្រហែលដោយសារប្រពន្ធដើម គាត់មានបញ្ហាអសមត្ថភាពផ្លូវភេទហើយ ទើបសម្រេចចិត្តរកអ្នកថ្មីឲ្យប្តីទៅក៏អាចថាបាន ព្រោះគ្មានប្រពន្ធណាចិត្តល្អដល់ថ្នាក់នោះទេ។ រីឯអ្នកខ្លះទៀតថា ប្រហែលមកពីប្តីផឹកពេក ទើបប្រពន្ធលែងឲ្យនៅជាមួយ ប៉ុន្តែ នៅកើតក្តីអាណិត ក៏សែនព្រាន «ថ្វាយ» ជូនអ្នកថ្មីបែបនេះទៅ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×