សាកសពដាយណូស័យដែលមានការរក្សាបានទ្រង់ទ្រាយដើមយ៉ាងល្អបំផុត (Dinosaur mummy) ត្រូវបានគេដាក់តាំងបង្ហាញនៅក្នុងសារមន្ទីរ (The Royal Tyrrell Museum of Palaeontology) ក្នុងប្រទេសកាណាដា។
សាកសពសត្វដាយណូស័រនោះមានទម្ងន់ ១.១៣៣គីឡូក្រាម និងមានប្រវែងជិត ៥ម៉ែត្រកន្លះ។ បើនៅរស់វិញ សត្វនេះអាចមានទម្ងន់ប្រហែល ១.៣៦គីឡូក្រាម។ អ្នកវិទ្យាសាស្ត្រមិនហៅវាថាជាហ្វុស៊ីល (Fossil) នោះទេ ដោយសារតែសពរបស់វានៅរក្សាទ្រង់ទ្រាយដើមល្អបំផុត ដែលមើលទៅដូចជាវាទើបតែងាប់បាន ២ ទៅ៣សប្តាហ៍អញ្ជឹង។
សត្វប្រភេទនេះត្រូវបានរកឃើញកាលពីឆ្នាំ ២០១១ នោពេលកម្មករអណ្តូងរ៉ែបានឃើញវាដោយចៃដន្យពេលពួកគេកំពុងធ្វើការ។ ចាប់តាំងពីពេលនោះមក អ្នកស្រាវជ្រាវ បានចំណាយពេល ៦ឆ្នាំ និងប្រហែល ៧.០០០ម៉ោង ដើម្បីធ្វើតេស្តលើវត្ថុតាង ដើម្បីប្រមូល និងផ្គំបំណែកសពរបស់វា ដើម្បីដាក់តាំងបង្ហាញ។
សត្វយក្សប្រភេទនេះ មានវត្តមាននៅលើផែនដីយើងកាលពី ១០០លានឆ្នាំមុនម្លេះ។ វាគឺជាពពួកពូជសត្វថ្មី ដែលគេដាក់ឈ្មោះថា Nodosaur៕ សុភ័ក្ត្រ