Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ត្រេកអរ​ជំនួស! សឿ សុធា​រ៉ា រំភើប​ស្ទើរ​ហោះ ក្រោយ​ទទួល​បាន​ផ្ទះ​ថ្មី ពី​ឯកឧត្តម​រដ្ឋមន្រ្តី​ក្រសួងព័ត៌មាន ដែល​មានតម្លៃ…

ដូចដែលប្រិយមិត្តបានទទួលដឹងឮរួចហើយ មួយរយៈពេលកន្លងមកនេះ តារាសម្តែងស្រីអ្នកនាង សឿ សុធារ៉ា បានកំពុងរស់នៅក្នុងជីវិតតែលតោលយ៉ាងខ្លាំង ពោលគឺប្រៀបដូចជាមនុស្សបាត់បង់សតិស្មារតី និយាយរវើរវើយច្រើន បន្ទាប់ពីម្តាយបានស្លាប់ ស្របពេលរូបនាងក៏ធ្លាក់ខ្លួនជំពាក់បំណុលគេជុំទិស ដោយសារធ្វើមេតុងទីន។

ពិតណាស់ ដោយសារតែបំណុលតុងទីន ខ្ទង់ជិត១០ម៉ឺនដុល្លារ ជាហេតុធ្វើឲ្យតារាសម្តែងស្រីដ៏ល្បីឈ្មោះ សឿ សុធារ៉ា ត្រូវលក់ផ្ទះសម្បែង និងរបស់ទ្រព្យដែលខំសន្សំគ្មានសល់ ដើម្បីដោះសងគេ ហើយពេលនេះ គ្មានអ្វីនៅជាប់នឹងខ្លួនទៀតទេ ដោយរំពឹងបានសប្បុរសជនជួយប៉ុណ្ណោះ។

តែដោយឡែក ថ្មីៗនេះ មហាជននៅក្នុងបណ្តាញសង្គម ពិតជាសម្តែងនូវក្តីរំភើបត្រេកអរជំនួសជាខ្លាំង ខណៈពេលបានដឹងថា អ្នកនាង សឿ សុធារ៉ា ទទួលបានផ្ទះមួយល្វែងតម្លៃ ២ម៉ឺនដុល្លារ ដែលជាអំណោចសប្បុរសធម៌ដ៏ថ្លៃថ្លា ពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ។

នេះបើតាមគណនីហ្វេសប៊ុក សឿ សុធារ៉ា ផ្ទាល់ បានបង្ហោះសារថ្លែងអំណរគុណទៅដល់ឯកឧត្តមន្រ្តីក្រសួងព័ត៌មាន ទាំងក្តីរំភើបខ្លាំងយ៉ាងដូច្នេះថា៖ «នាងខ្ញុំសឿ សុធារ៉ាព្រមទាំងកូនៗ សូមលើកដៃសំពះដឹងគុណដល់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងពត៌មាន ខៀវកញ្ញារិទ្ធ និងលោកជំទាវ “ លោកពុក លោកម៉ែ“ ដែលបានផ្តល់ជំរកអោយនាងខ្ញុំនិងកូនៗអោយបានរស់រានមានជីវិតសារជាថ្មីឡើងវិញ ដែលមានតំលៃ 20000$, ដើម្បីជាការនឹករលឹកដឹងគុណដល់លោកទាំងពីរ នាងខ្ញុំនិងកូនៗនិងខិតខំបំរើដល់សិល្បៈជាថ្មីឡើងវិញទាំងម្តាយ ទាំងកូនអោយអស់ពីកំលាំងកាយចិត្ត ហើយក៏ដើម្បីបំរើដល់អារម្មណ៍បងប្អូនទាំងអស់គ្នាក្នុងវិស័យសិល្បៈនេះអោយជាប់លាប់ មិនអោយលោកទាំងពីរខកបំណងឡើយ. កូន និងចៅៗ សូមជូនពរលោកទាំងពីរអោយមានសុខភាពរឹងមាំ មានសុភមង្គល ដើម្បីគង់ជាម្លប់នៃសិល្បៈគ្រប់វិស័យទាំងអស់. សាធុសាធុសាធុ»។

គួរបញ្ជាក់ថា កាលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានទទួលជួប និងផ្តល់ជូននូវថវិកា ដល់អ្នកនាង សឿ សុធារ៉ា និងកូនៗ ដែលកំពុងជួបការលំបាកក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយឯកឧត្តរដ្ឋមន្រ្តី ក៏បានជម្រុញលើកទឹកចិត្តដល់ សុធារ៉ា ត្រូវបន្តប្រឹងប្រែងតស៊ូក្នុងជីវិតបន្តទៀតផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×