Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុម មិនដឹងមកពី​ខ្សែ​ខាងណា! ចុះទៅ «ទារ​លុយ» ​អ្នកលក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ យកឈ្មោះ​អ្នកធំ​មក​កាង សម្លុ.ត​បញ្ជា​អាជ្ញាធរ​ដែនដី​ សម្តី​ដ៏​ក្អេងក្អាង…

មហាជននៅលើបណ្តាញសង្គមហ្វេសប៊ុក ពិតជាមានការហួសចិត្ត និងគួរឲ្យស្អប់ជាខ្លាំង នៅពេលដែលបានឃើញពីទង្វើដ៏គ្មានក្រមសិលធម៌ និងច្រងេងច្រង៉ាងដ៏មិនថ្លៃថ្នូរ របស់បុរសម្នាក់ដែលអះអាងថាជាអ្នកសារព័ត៌មាន ដោយមិនដឹងចេញមកពីខ្សែខាងណាទេ ហាក់មានអំណាចខ្លាំង ទៅគៀបសង្កត់ (តាមរយៈការស្នើសុំ) យកលុយពីអាជីវករលក់ដូរបានប្រាក់បន្តិចបន្តួច និងសូម្បីសំឡុតគំរាម បញ្ជាអាជ្ញាធរគ្រប់គ្រងទឹកដីទៀតផង។

អ្នកសារព័ត៌មានរូបនេះ ដែលអាងពាក់មួក «អរគុណសន្តិភាព» ពាក់វ៉ែនតាខ្មៅ និងមានជាប់ខ្លួន ID ១គ្រឿង បានមកធ្វើខ្លួនជាអ្នករៀបចំសណ្តាប់ធ្នាប់ ចុះទៅបញ្ជាអាជ្ញាធរដែលកំពុងគ្រប់មើលការខុសត្រូវនៅទីនោះ ឲ្យរុះរើកន្លែងលក់ដូរបន្តិចបន្តួចរបស់ប្រជាពលរដ្ឋចេញឲ្យអស់ ពីព្រៃឈើទាលកម្សាន្តមួយកន្លែង ដោយថា ប្រជាពលរដ្ឋលក់ដូរពង្រាយរញ៉េរញ៉ៃ គ្មានសណ្តាប់ធ្នាប់។

តែអ្វីដែលគួរឲ្យហួសចិត្តខ្លាំងបំផុតនោះ គឺក្នុងអំឡុងពេលតឹងសរសៃកដាក់អាជ្ញាធរដែនដី អ្នកសារព័ត៌មានដ៏ក្អេងក្អាង សម្តីឈ្លើយរូបនេះ ដែលគ្រប់គ្នាពុំធ្លាប់ឃើញពីមុនមក ត្រូវបានអាជ្ញាធរចោទប្រកាន់ថា បានមកគៀបសង្កត់យកលុយពីអ្នកលក់ដូរ ខណៈខ្លួនឯងបានអះអាងថាជាអ្នកជួយសង្គមជាង១០ឆ្នាំមកហើយ តែបែរជាមកសុំលុយពីអ្នកលក់ដូរបន្តិចបន្តួចទៅវិញ តាមរយៈធ្វើជាមកជួយដោះស្រាយបន្ទាន់ បើមានរឿងហេតុអ្វីកើតឡើង។ ចំណុចត្រង់នេះ អាជ្ញាធរគ្រប់គ្រងនៅទីនោះ បានសួរទៅវិញចំៗថា បើលោកឯងជាអ្នកសារព័ត៌មាន មកចេះដឹងរៀបចំសណ្តាប់ធ្នាប់ មានអំណាចគ្រងគ្រងសព្វយ៉ាងបែបនេះ ចុះពួកគាត់ជាអាជ្ញាធររាល់ថ្ងៃកំពុងអ្វី?។

ដោយឡែក ទាក់ទងរឿងចុះទៅយកលុយពីប្រជាពលរដ្ឋលក់ដូរ ដំបូងឡើយ អ្នកសារព័ត៌មានរូបនេះ បានខំប្រកែកថាអត់មានបានយកលុយទេ ប៉ុន្តែ នៅពេលអាជ្ញាធរបបួលឲ្យទៅជួបអ្នកលក់ដែលបានឲ្យលុយផ្ទាល់ដៃ ស្រាប់តែមិនទៅ ហើយនិយាយជាន់កែងខ្លួនថា អ្នកលក់ឲ្យ១ម៉ឺន២ម៉ឺន។

ក្រោយពីបានឃើញនូវទង្វើដ៏គួរឲ្យស្អប់នេះខ្លាំងពេក មហាជនជាច្រើនបានដាក់ឲ្យធ្ងន់ៗថា៖ «ចុម​ខាង​ការ​សែត ​ឬ​ខាង​សណ្ដាប់ធ្នាប់​អាឡប់ ​យក​លុយ​គេ​គ្មាន​ដឹង​តួនាទី​ខ្លួន​ជា​អ្វី​ផងអញ្ចឹង!, ដេញវាចេញទៅ អាព្រហ្មស្អី45ស្អីគេហ្នឹង, ដើររកតែផលប្រយោជន៍ផ្ទាល់ខ្លួន ជួយសង្គមស្អីវា, អាជ្ញាធរខិតខំរក្សាកន្លែងឲ្យប្រជាពលរដ្ឋលក់ដូរ បែរជាអាឡប់ឯងទៅកូរយកលុយ ឲ្យរុះរើចេញ ហើយសម្ដីអត់សីលធម៌ យកឈ្មោះអ្នកធំមកកាង សម្លុតគំរាមអាជ្ញាធរទៀត, អានេះបានតែ៣ដំបង១រាប់១ទើបត្រូវ… ​»។ ជាមួយគ្នានេះ មហាជនក៏បានស្នើដល់ក្រសួងព័ត៌មាន សូមពិនិត្យមើលបុគ្គលរូបនេះផង ដែលមិនគួរបន្តផ្ដល់អាជ្ញាបណ្ណឲ្យដើរប្រព្រឹត្តអំពើមិនគប្បីបែបនេះទៀតឡើយ ដែលធ្វើឲ្យប៉ះពាល់ខូចឈ្មោះដល់គេដទៃមានក្រមសិលធម៌ មានវិជ្ជាជីវៈជាអ្នកសារព័ត៌មានត្រឹមត្រូវយ៉ាងខ្លាំង!!៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×