មូសដែលមានទំហំធំជាងបាតដៃ ត្រូវបានគេរកឃើញនៅភ្នំ Qingcheng (ខេត្តស៊ីឈួនប្រទេសចិន) ។
ពេលពន្លាតស្លាប និងជើងវាឲ្យត្រង់វាពិតជាធំជាងបាតដៃមនុស្សទៅទៀត ។
អ្នកវិទ្យាសាស្ត្រខាងសត្វល្អិត Zhao Li បានប្រទះឃើញសត្វមួយដែលពីក្បាលដល់កន្ទុយរបស់វាមានប្រវែង ៥ cm ខណៈពេលដែលលោកកំពុងចុះសិក្សានៅតំបន់ Qingcheng ខេត្តស៊ីឈួន ប្រទេសចិន ។
សត្វនេះត្រូវបានលោកពិនិត្យនិងសន្និដ្ឋានថា ជាសត្វមូស ។ ប្រវែងពីស្លាបម្ខាងទៅចុងស្លាបម្ខាងទៀតប្រវែង ១១ Cm វែងជាងមូសធម្មតាដល់ទៅ ១០ដង នេះជាមូសធំបំផុតដែលក្រុមអ្នកជំនាញការខាងសត្វល្អិតធ្លាប់បានឃើញ ។ លោកតាកាវិវឌ្ឍន៍ចម្លែកប្លែកយ៉ាងនេះអាចបណ្តាលមកពីបរិស្ថានរស់របស់វាមានការប្រែប្រួល ។
ពេលនេះលោក Zhao Li បានសម្ងួតវាយកមកដាក់តាំងនៅសារមន្ទីរនាទីក្រុងចេងឌូ ៕ លីសា