ថ្មីៗនេះ ស្រ្តីម្នាក់បានធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គមហ្វេសប៊ុក មានការភ្ញាក់ផ្អើល និងហួសចិត្តទៀតហើយ នៅពេលដែលបានឃើញការបង្ហោះប្រកាសទារលុយពីមេតុងទីន ម៉ូលីកា ដោយទម្លាយឲ្យមហាជនបានដឹងថា រង់ចាំ ម៉ូលីកា សងលុយដូចចាំផ្លូវម៉ែមកពីផ្សារអ៊ីចឹង ព្រោះលុយជំពាក់យូរហើយតែ 500$ សោះ មិនព្រមសង ហើយពេលឆាតផង តេទៅអង្វរផង ទម្រាំតែដាច់ចិត្តសងបែរបាញ់ផ្ញើរអោយម្តង 10$ ដែលពិតជាតឹងទ្រូងខ្លាំងណាស់។
ទោះជាយ៉ាងណា ម្ចាស់លុយក៏បានព្រមានទុកជាមុនថា បើសិននៅតែព្រងើយតន្តើយមិនខ្វល់របៀបនេះ ហើយក្នុងករណីណាកូនរបស់ខ្លួន ដែលកំពុងត្រូវការលុយសង្គ្រោះ មានបញ្ហាអ្វីកើតឡើង នោះ ម៉ូលីកា នឹងមានរឿងធំហើយ មិនឲ្យរួចខ្លួននោះទេ។
នេះបើតាមម្ចាស់លុយដែលមានគណនីហ្វេសប៊ុកឈ្មោះថា Zeii Neth បានរៀបរាប់ឲ្យដឹងបែបនេះថា «គិតមិចវិញខ្ញុំចាំលុយបងឯងឣោយពេទ្យ ទម្រាំបានបាញ់ឣោយម្តង10$ៗ ឣង្វរផងតេផង ឣាលូវគិតមិចវិញបោកលុយខ្ញុំស្រល់ៗ ឣាងអីពេលត្រូវបាញ់លុយ ខ្ចីឣានេះខ្ចីឣានោះ បោកកំលាំងញើសឈាមខ្ញុំ ខ្ញុំកូនខ្ចីចេញមកលក់តាំង10ថ្ងៃ បើសិនជាថ្ងៃហ្នឹងមិនបាញ់លុយឣោយខ្ញុំទេ កូនខ្ញុំមានបញ្ហាអី អ្នកឯងនឹងដឹងថាវាយ៉ាងមិច លុយតែ 500$ ទេ បាញ់ឣោយខ្ញុំមក Mo Lika កូនខ្ញុំរលាកសួតចេញពីពេទ្យមួយចូលពេទ្យមួយ ហើយកូនខ្ញុំទើប3ខែ កូនខ្ញុំឈឺតាំងពី1ខែរហូតដល់កូនខ្ញុំ3ខែ ខ្ញុំចាំលុយគាត់រាល់ថ្ងៃទារទំរាំបាន10$ៗ ចាំគាត់បាញ់ឣោយ និងតេផងឆាតផង ចាំដល់ម៉ោង11 យប់ សឹងរាល់ថ្ងៃ ទម្រាំគាត់បាញ់ឣោយខ្ញុំឡើងទាស់សសៃកូនខ្ចីហើយ លុយខ្ញុំតែ500$ បាញ់ឣោយខ្ញុំទាំងឣស់មក…»។
គួរបញ្ជាក់ថា រឿងរ៉ាវបំណុលតុងទីនេះនេះបានផ្ទុះឡើង គឺនៅពេលគណនីហ្វេសប៊ុកឈ្មោះ Kim SophaRy ដែលអះអាងថាកូនតុងទីនរងគ្រោះ បានចេញមកហែកទម្លាយថា មេតុងទីនអនឡាញ ម៉ូលីកា បោកប្រាស់លុយកូនរាប់លានដុល្លារ បង្កឲ្យមានការភ្ញាក់ផ្អើលខ្លាំងតែម្តង ហើយភ្លាមៗនោះ ស្រាប់តែមេតុងទីន ម៉ូលីកា បានចេញមុខបដិសេធ និងថា ឈ្មោះគណនីហ្វេសប៊ុកលើក្លែងក្លាយ ធ្វើរឿងនេះឡើងដើម្បីចង់បង្ខូចកេរ្តិ៍ឈ្មោះ និងការរកស៊ីរបស់ខ្លួន ហើយក៏បានចេញលិខិតមេធាវីព្រមានប្តឹងទៀតផង។ តែទោះជាយ៉ាងណា ដោយសារតែគណនីខាងលើនេះ មិនខ្លាចញញើត ហើយបានទម្លាយវីដេអូកូនផ្អើលឆោឡោពេញ Group ឆាត នៅទីបំផុត ស្រាប់តែ មេតុងទីនអនឡាញ ម៉ូលីកា បានប្រកាសថា ខ្លួនក្ស័យធនដោយសារតុងទីនហើយ ដោយអះអាងថា ខ្លួនក៏ត្រូវកូនបោកដែរ និងសន្យារកស៊ីចាប់ផ្តើមពីចំណុច ០ ដើម្បីសងកូនមិនឲ្យជំពាក់សូម្បី 1$ នោះទេ។
ទោះយ៉ាងណា មហាជនជាច្រើន នៅតែមិនជឿថា មេតុងទីន ម៉ូលីកា ក្ស័យធនអ្វីនោះទេ ដោយម្នាក់ៗជឿថា នេះគ្រាន់តែជាលេសដោះសារប៉ុណ្ណោះ ព្រោះថា ទន្ទឹមនឹងកូនៗផ្ទុះទារផ្អើល ក៏មេតុងទីននេះ នៅតែបង្ហោះរូបលុយដុល្លារទាំងដុំៗ ប្រកាសលេងក្បាលថ្មី ក្នុងនោះ ក្បាល 100$ ដេញភ្លាមបានលុយភ្លាម ជាដើម។ ប៉ុន្តែ ប្រហែលគ្មានប្រសិទ្ធភាពបោកគេបានទៀត ក៏ស្ងាត់ឈឹង ហើយឥឡូវនេះ ធ្វើជាកំពុងលក់ជើងមាន់ហាក់កំសត់ខ្លាំងណស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង









