Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លើស​ដែន​កំណត់​ហើយ! សន្តិសុខ​ឆែក-ឆេរ លូ-កស្ទា-បគ្មាន​សល់​កោះ​កន្លៀត ជាពិសេស​គឺ…

នេះជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញស្រីៗត្រូវបានសន្តិសុខឆែកឆេរ «លូករាវ» គ្មានសល់កោះកន្លៀតលើដងខ្លួន ជាពិសេសនៅតំបន់កេរ្តិ៍ខ្មាសផ្នែកខាងក្រោមខោ មុនពេលអនុញ្ញាតឲ្យទស្សនាការប្រគុំតន្រ្តីដ៏ធំមួយ នៅក្នុងទីក្រុងបាងកក។

ទាក់ទងរឿងនេះ នារីម្នាក់​ដែល​ចូល​រួម​ក្នុង​ពិធីបុណ្យ 808 រយៈពេល ៣ ថ្ងៃ​នៅ BITEC Bang Na បាន​និយាយ​ថា ឆ្មាំសន្តិសុខបាន​ប៉ះស្រីៗ​ទាំង​អស់ “នៅ​ចន្លោះ​ចង្វែកភ្លៅ ពួកគេ​ពិត​ជា​បាន​លូកស្ទាប​លើ​សម្លៀក​បំពាក់” និង “បាន​ប៉ះ​​សុដន់​របស់​ខ្ញុំ​ផ្ទាល់ៗតែម្តង”។ នាងក៏បានផ្សព្វផ្សាយរូបភាព និងវីដេអូនៃអ្នកចូលរួមផ្សេងទៀត ដែលក៏ត្រូវបានធ្វើរឿងដ៏គ្រោតគ្រាតនេះដូចគ្នា ហើយបាននិយាយថា ពួកគេមិនមានការជូនដំណឹងជាមុន ឬ ការប៉ុនប៉ងធ្វើនេះ ដើម្បីទទួលបានការយល់ព្រមនោះទេ។

នារីជនជាតិជប៉ុនម្នាក់ឈ្មោះថា Hitomi Okemoto បានប្រាប់អ្នកសារព័ត៌មានថា «ខ្ញុំបានទៅពិធីបុណ្យផ្សេងទៀតនៅក្នុងប្រទេសថៃ តែ [មិនមានអ្វីកើតឡើងដូច] ការពិនិត្យរាងកាយផ្លូវភេទបែបនេះពីមុនមកទេ។ វា​ហួសហេតុ​ពេកហើយ ខ្ញុំ​គិត​ថា ស្ត្រី​ផ្សេង​ទៀត​ក៏​មាន​អារម្មណ៍​ខ្ពើម​រអើម និង​ភ័យ​ខ្លាច និង​សោកសៅ​ដែរ»។

នាងបាននិយាយថា នាងនឹងមិនចូលរួមក្នុងពិធីបុណ្យ 808 នេះទៀតទេ។ នាង​ក៏បាន​បន្ថែម​ថា​៖ «​ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​មិន​រក​ប្រាក់​បានទៀត​ទេ​នៅ​ឆ្នាំ​ក្រោយ ​បន្ទាប់​ពី​បៀតបៀន​ស្ត្រី​បែប​នេះ​»។

ដោយឡែក អ្នក​ចូលរួម​១០​នាក់​ផ្សេង​ទៀត​ បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា ពួកគេ​ក៏​មាន​អារម្មណ៍​ថា នេះការ​ប៉ះពាល់​ផ្លូវភេទ​មិន​សមរម្យទាល់តែសោះ។ យុទ្ធសាស្ត្រឆែកឆេរនេះហាក់ដូចជាផ្តោតទៅលើស្ត្រីភាគច្រើន ព្រោះមានអ្នកចូលរួមជាបុរសជាច្រើននិយាយថា ពួកគេមិនត្រូវបានឆែកលូករាវកប់ៗបែបនេះទេ។

គួរបញ្ជាក់ថា ការឆែកឆេរនេះ គឺធ្វើដាច់ដោយឡែកពីគ្នា ដោយស្រីៗត្រូវបានចាត់ទៅផ្នែកសន្តិសុខស្រីឆែកឆេរ ខណៈបុរសៗត្រូវបានចាត់ទៅខាងសន្តិសុខប្រុសៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×