ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ៖ ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នា ដើម្បីពង្រឹងពង្រីកមិត្តភាព រវាងកម្ពុជានិងបារាំង

ប៉ារីស៖ ប្រទេសបារាំង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការស្វាគមន៍ប្រកបដោយភាពកក់ក្តៅ និងកិត្តិយសបំផុត ពីសំណាក់ប្រធានាធិបតីបារាំង លោក ម៉ានុយអែល ម៉ាក្រុង នៅវិមានអេលីហ្សេ។

តាមរយៈផេកហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា “ដៃគូរសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់និង
ជឿទុកចិត្តគ្នា ដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។ សូមអរគុណអេម៉ានុយអែល ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន”។
រូបភាពដែលបានបង្ហាញ បានស្តែងនូវកាយវិការដ៏ស្និទ្ធស្នាលបំផុតរវាងសម្តេចតេជោ និងលោក ម៉ាក្រុង។

សម្តេចតេជោ បានគូសបញ្ជាក់ថា លោក ម៉ាក្រុង ដៃគូសន្ទនាដ៏ស្និទ្ធស្នាល ស្មោះត្រង់ និងជឿទុកចិត្តគ្នាដើម្បីពង្រឹងពង្រីកមិត្តភាពរវាងកម្ពុជានិងបារាំង។
សម្តេចតេជោ បានអរគុណលោក ម៉ាក្រុង ដែលបានផ្តល់នូវការស្រឡាញ់រាប់អាន៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម