Saturday, December 27, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ហ្វេ​ន Jackson នៅ​អាមេរិក! Michael Jackson ទី២ ហោះ​ទៅ​ជួប​គ្រួសារ Idol ខ្លួន​នៅ Los Angeles សម្តែង​លើកដំបូង ទទួល​បាន​ប្រាក់​រហូតដល់​ទៅ…

ដូចដែលប្រិយមិត្តជាច្រើន បានដឹងហើយថា Michael Jackson គឺជាជា​ស្តេច​ចម្រៀង​ប៉ុប​ដ៏ល្បីល្បាញខ្លាំងបំផុត នៅក្នុងប្រទេសអាមេរិក។ ប៉ុន្តែ គួរឲ្យសោកស្តាយ លោកបានទទួលមរណភាពអស់រយៈពេល ១៣ ឆ្នាំ មកហើយ កាលអំឡុងឆ្នាំ២០០៩ ហើយក៏ត្រូវបានមជ្ឈដ្ឋានមហាជនមានពាក្យចចាមអារ៉ាមថា លោកបានស្លាប់ដោយជំងឺគាំងបេះដូង និងជំងឺមហារីកស្បែក។

តែអ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿនោះ គឺបន្ទាប់ពីលោក Michael Jackson បានស្លាប់អស់រយៈពេលជាច្រើនឆ្នាំ ស្រាប់តែកន្លងទៅថ្មីៗនេះ បានលេចមុខ Michael Jackson ទី២ កំពុងល្បីលេចធ្លោនៅលើបណ្តាញសង្គម ដែលធ្វើឲ្យគ្រប់គ្នាជាហ្វេនៗរបស់ Jackson ស្រឡាំងកាំងនាំគ្នាស្រមើលស្រមៃថា Michael Jackson រស់ឡើងវិញទេដឹង។ ទោះយ៉ាងណា តាមពិតទៅ នេះគ្រាន់តែជាតួអង្គ Michael Jackson (copy) ចេញពីប្រទេសចិនប៉ុណ្ណោះ ដែលមានឈ្មោះថា Wang Jingyuan។

លោក Wang Jingyuan ត្រូវបានដឹងថា បាន​ព្យាយាមធ្វើ​ត្រាប់​តាម​ស្តេចចម្រៀង Michael Jackson ​អស់​រយៈពេល​ជាង ១៣ ឆ្នាំ​មក​ហើយ។ ជាមួយកំពស់កំពរ និងទម្រង់មុខមាត់ ស្រដៀងគ្នា Wang បានកែកុនមុខមាត់ឲ្យមើលទៅដូច Idol របស់ខ្លួនកាន់តែខ្លាំង។ ហើយចាប់តាំងពីពេលនោះមក Wang បានស្លៀកពាក់តុបតែងខ្លួនដូចទៅនឹង Michael Jackson អ៊ីចឹង ដែលធ្វើឲ្យរូបគេល្បី មហាជនចាប់អារម្មណ៍កាន់តែខ្លាំងនៅលើបណ្តាញសង្គម។

ដោយឃើញពីទេពកោសល្យ និងមុខមាត់ដូចគ្នាបេះដាក់បែបនេះ គ្រួសារបស់គ្រួសារ Jackson ក៏បានអញ្ជើញកីឡាករវ័យជនជាតិចិន ២៨ ឆ្នាំរូបនេះ មកកាន់ប្រទេសអាមេរិកតែម្តង។ ពិតណាស់ ឆ្លើយតបតាមការអញ្ជើញនេះ Wang ដែលមហាជនចាត់ទុកជា Michael Jackson ទី២ ក៏បានហោះទៅលេងផ្ទះចាស់របស់ Michael Jackson ស្ថិតនៅក្នុងទីក្រុង Los Angeles កាលពីឆ្នាំមុន។

ទៅកាន់អាមេរិកជាលើកទី១ លោក Wang Jingyuan បានទទួលការស្វាគមន៍យ៉ាងរាក់ទាក់ពីប្រជាជនអាមេរិក ដែលជាហ្វេនៗរបស់ Jackson និងត្រូវបានប្រភពបង្ហើបឲ្យដឹងថា ទទួលបានប្រាក់ចំនួនរហូតដល់ទៅ ៥០ ម៉ឺនដុល្លារឯណោះ សម្រាប់ការសម្តែងជាលើកដំបូង ក្នុងអំឡុងពេលទៅលេងគ្រួសារ Jackson ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×