Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រោយ​ផ្ទុះ​រឿ​ង សន្តិសុខ​ឆែកឆេរ​គ្រឿ-ងញៀ-ន «លូ-ក​រាវ» តំបន់-កេរ្តិ៍-ខ្មាស-ស្រី​ៗ​ពេញ​ៗ​ដៃ ពេលនេះ អ្នក​រៀបចំ​ព្រឹត្តិ​ការណ៍ ចេញ​មក​បកស្រាយ​ថា…

ថ្មីៗនេះ ករណីក្រុមសន្តិសុខ នៃព្រឹត្តិការណ៍ប្រគុំតន្រ្តីដ៏ធំ ដែលហៅថា “808 Festival” នៅក្នុងទីក្រុងបាងកក ដែលបានអនុវត្តការឆែកឆេរលូករាវរកគ្រឿងញៀន ទៅលើស្រីៗដ៏មិនសមរម្យ បានបង្កឲ្យមានការហួសចិត្ត និងរិះគន់យ៉ាងខ្លាំង ពីសំណាក់មហាជនអ្នកប្រើប្រាស់បណ្តាញសង្គម។

ទាក់ទងរឿងដ៏ហួសហេតុនេះ នារីជនជាតិជប៉ុនម្នាក់ ដែលកំពុងរស់នៅក្នុងប្រទេសថៃអស់រយៈពេល ៣ ឆ្នាំ និងក៏ជាអ្នកទៅចូលរួមផងដែរ មានឈ្មោះ Hitomi បានប្រាប់ឲ្យដឹងថា មន្ត្រីសន្តិសុខបានឆែកឆេរទាំងក្រោមខោ និងក្រោមអាវទ្រនាប់ រហូតដល់ស្រីៗគ្រប់គ្នាទទួលអារម្មណ៍មិនល្អ បើទោះជាមន្ត្រីទាំងនោះជាស្ត្រីដូចគ្នាក៏ដោយ។ ហើយ​ហេតុ​ការណ៍​បែប​នេះ​មិន​ធ្លាប់​កើត​ឡើង​ចំពោះ​នាង​ក្នុង​កម្មវិធី​តន្ត្រី​ណា​មួយ​ពី​មុន​មក​ទេ។

នាង​ក៏​បាន​បង្ហាញ​រូបភាព និង​វីដេអូ​ ពីទិដ្ឋភាពស្ត្រី​មុនៗ​ដែល​ត្រូវ​បានសន្តិសុខឆែកឆេរ ចាប់​តាំងពី​ដោះ​ស្បែក​ជើង ដោះ​ស្រោម​ជើងឡើងទៅ។ ចំណែករូបនាង ក៏ត្រូវបានគេកំណត់គោលដៅ ហើយត្រូវបានគេចាប់ដោយផ្ទាល់ជាមួយនឹងក្បាលសុដន់របស់នាងតែម្តង។

នារីជប៉ុនខាងលើ បានបន្តថា ក្នុង​ហោប៉ៅ​របស់​នាង​ត្រូវ​បាន​គេលូកខ្វេះ និងធ្វើឲ្យ​ខ្ចាត់ខ្ចាយលិខិតឆ្លងដែន ​ត្រូវ​បាន​គេលាត​ត្រដាងវែកមើលគ្មានសល់ទេ​។ នាងនិយាយថា «ខ្ញុំបានធ្វើដំណើរទៅ ៣២ ប្រទេស។ ខ្ញុំ​នៅ​ប្រទេស​ថៃ​បាន​៣​ឆ្នាំ​ហើយ តែខ្ញុំ​មាន​អារម្មណ៍​មិន​ស្រួល​ពេល​ឃើញ​រឿង​បែប​នេះ។

តែទន្ទឹមនឹងរឿងនេះកើតឡើងបង្កឲ្យមានមតិមហាជនផ្ទុះការរិះគន់ គេក៏បានឃើញ​អ្នក​រៀបចំ​បុណ្យ​៨០៨ ​បាន​ទាក់ទង​ទៅ​នាង​វិញ ហើយ​បាន​និយាយ​ថា «នេះ​ជា​ការ​ឆែកឆេរ​រក​ថ្នាំ​ញៀន និងបានសុំទោសចំពោះអ្វីដែលបានកើតឡើង ប៉ុន្តែ បដិសេធមានចេតនាអាក្រក់បែបនេះនោះទេ»។

អ្នក​ប្រើ​ Twitter ម្នាក់​ក៏​បានគិត​ថា ​ក្នុង​កម្មវិធី​តន្ត្រី​នេះ​ប្រហែល​ជា​មាន​អ្នក​លួចលាក់ ​នាំចូល​គ្រឿង​ញៀន​ចូល​ក្នុង​ព្រឹត្តិការណ៍​នេះ ទើបបានជាគេធ្វើបែបនេះ។ មនុស្ស​ខ្លះ​យក​ថ្នាំញៀន​ទៅ​ដាក់​នៅ​ចន្លោះ​ដើមទ្រូង ឬដាក់នៅក្នុងខោទ្រនាប់ជាដើម។ តែទោះយ៉ាងណា គេក៏បានគេណែនាំថា វិធីសាស្ត្រ Search នេះគួរតែប្រើឆ្កែជំនួសវិញ ឬ​ក៏​ត្រូវ​តែ​មាន​ការ​ប្រកាស​ដល់​អ្នក​ចូល​រួមឲ្យបានដឹង​ថា ​នឹង​មាន​ការ​​ត្រួត​ពិនិត្យ​យ៉ាង​ហ្មត់ចត់​បែប​នេះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×