Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក​ហើយ! រក​ឃើញ​ថ្នាំ-ញៀ-ន-គ្រាប់-ប្រភេទ “fentanyl” បង្កប់​ក្នុង​ផ្លែ​ដូង ដឹក​ពេញ​ទ្រុង​ឡាន

ប៉ូលិសនៅក្នុងប្រទេសម៉ិកស៊ិកូ កាលពីពេលកន្លងទៅថ្មីៗនេះ (ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២) បានរឹបអូសថ្នាំញៀនប្រភេទគ្រាប់ “fentanyl” ទម្ងន់ ៣០០ គីឡូក្រាម បង្កប់ក្នុងផ្លែដូង ដឹកតាមឡានដឹកទំនិញ១គ្រឿង ដែលកំពុងធ្វើដំណើរលើផ្លូវហាយវេក្នុងរដ្ឋ Sonora ភាគខាងជើង ក្បែរ​ព្រំដែន​ជាប់អាមេរិក។

តាមរយៈវីដេអូ បានបង្ហាញឲ្យឃើញជាក់ស្តែងថា សំបកដូងត្រូវបានគេអារបំបែកជាពីរ ដើម្បីបង្កប់ថង់ផ្លាស្ទិចនៃគ្រាប់ថ្នាំ fentanyl នៅខាងក្នុង រួចហើយត្រូវបានបិទភ្ជិតយ៉ាងស្អាត។ ប៉ូលីសសហព័ន្ធបានចាប់ខ្លួនមនុស្សពីរនាក់ ដែលកំពុងដឹកជញ្ជូនសារធាតុគ្រឿងញៀននេះ ហើយការស៊ើបអង្កេតកំពុងបន្ត។

បើតាមប្រភពបានបញ្ចេញឲ្យដឹងថា ម៉ិកស៊ិកបានផលិត fentanyl ភាគច្រើន ដែលទៅដល់សហរដ្ឋអាមេរិក ដោយប្រើសារធាតុគីមីដែលនាំចូលពីប្រទេសចិន និងកន្លែងផ្សេងៗទៀត។

Fentanyl ក៏ត្រូវបានគេស្តីបន្ទោសថា ជាសារធាតុគ្រឿងញៀនបណ្តាលឲ្យស្លាប់ ដោយសារការប្រើថ្នាំជ្រុលរបស់ពលរដ្ឋអាមេរិក រាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ ពីព្រោះថ្នាំអាភៀនសំយោគដ៏មានឥទ្ធិពលបំផុតនេះ ត្រូវបានដាក់ចូលទៅក្នុងថ្នាំក្លែងក្លាយដែលធ្វើមើលទៅដូចជា Xanax, oxycodone ឬ Percocet អ៊ីចឹង។ ហេតុនេះ មនុស្សជាច្រើនដែលប្រើថ្នាំទាំងនេះមិនដឹងថា ពួកគេកំពុងតែលេបថ្នាំ fentanyl នោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×