Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូនស្រីអតីតតារាសម្ដែងជើងចាស់ កែវ កល្យាណ ចូលរោងការហើយ បញ្ចប់មន្ទិលស្រឡាញ់ភេទដូចគ្នា

ភ្នំពេញ ៖ តារាសម្តែងវ័យក្មេង កែវ ឡាវីញ បានសម្រេចបញ្ចប់ភាពនៅលីវរបស់ខ្លួនដោយសម្រេចចូលរោងការនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះហើយ ជាការបញ្ចប់ភាពមន្ទិលពីមហាជនមួយចំនួន ដែលដាក់ការសង្ស័យថា នាងកំពុងស្រឡាញ់ភេទដូចគ្នា ក្រោយពីសម្ដែងរឿងរ៉ាវទាក់ទងនឹងភេទទីបី។

តារាសម្តែងដែលជាកូនស្រីបង្កើតរបស់អតីតតារាសម្តែងជើងចាស់ គឺអ្នកនាង កែវ កល្យាណ រូបនេះចូលរោងការជាមួយនឹងស្វាមីវ័យក្មេង ឈ្មោះ ហម លាងហេង ដែលមិនស្ថិតក្នុងរង្វង់សិល្ប:នោះឡើយ បន្ទាប់ពីនាង និងអនាគតស្វាមីបានស្វែងយល់ចិត្តគ្នាអស់ជាច្រើនឆ្នាំរួចមក។

តាមគម្រោងមង្គលការរបស់ កែវ ឡាវីញ បានហៅភ្ញៀវប្រមាណជិត១០០តុ ហើយរៀបចំនៅភោជនីយដ្ឋានមួយកន្លែង ខណ:ពេលមង្គលការរបស់នាង នឹងមានសាច់ញាតិទាំងសងខាង និងអ្នកសិល្ប:មួយចំនួនចូលរួម។

មុនពិធីមង្គលការចូលមកដល់នាពេលនេះ រូបភាពមុនរៀបការ រូប Pree wedding របស់ កែវ ឡាវីញ ត្រូវបានអ្នកនាង កែវ កល្យាណ ជាម្ដាយ បានបង្ហោះនៅតាមបណ្តាញសង្គម ដោយនៅក្នុងនោះអ្នកនាងក៏បានក្រើនរំលឹកដល់ភ្ញៀវកិត្តយសទាំងអស់ដែលនាងបានគោរពអញ្ជើញការកូនស្រី គឺថ្ងៃទី១៥ ធ្នូ ២០២២ នេះ។

ទោះជាយ៉ាងណា គេនៅមិនទាន់ច្បាស់នៅឡើយទេថា បន្ទាប់ពីចូលរោងការមានស្វាមីនេះរួចទៅ កែវ ឡាវីញ នឹងនៅបន្តអាជីពសិល្ប:របស់ខ្លួនទៀតឬយ៉ាងណា? ប៉ុន្តែបើតាមប្រភពក្រៅផ្លូវការបានបង្ហើបថា តារាស្រីវ័យក្មេងរូបនេះ នឹងនៅតែបន្តការងារសិល្ប:ដដែល ដោយនៅក្នុងឆ្នាំ២០២៣ខាងមុខ នាងក៏គ្រោងថតរឿងថ្មីថែមទៀតផងដែរ។

ជាការកត់សម្គាល់ ប្រឡូកសិល្ប:ត្រឹមរយ:ពេលប្រមាណជាង២ឆ្នាំប៉ុណ្ណោះ ប៉ុន្តែ កែវ ឡាវីញ បានទទួលប្រជាប្រិយភាពពីសំណាក់ទស្សនិកជន តាមរយ:ការបង្ហាញវត្តមានសម្តែងរឿងជាបន្តបន្ទាប់ ជាពិសេស រឿងបែបស្រីស្រឡាញ់ស្រី។

កែវ ឡាវីញ មានទេពកោសល្យសម្តែងមិនចាញ់ម្តាយរបស់នាងប៉ុន្មានទេ គឺអ្នកនាង កែវ កល្បាណ នោះឯង, ដោយសារតែនាងមានដុងពីធម្មជាតិ និងមានការជួយជ្រោមជ្រែងពីម្តាយ។

ជាមួយគ្នានេះ គេឃើញមហាជន បានសម្តែងការអបអរសាទរក្នុងពេលទទួលដំណឹងថា កែវ ឡាវីញ ចូលរោងការនាពេលនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV

×