នៅតំបន់ទឹកដីខេត្ត Binh Dinh ដោយសារអាកាសធាតុ និងដីដ៏មានជីវជាតិធ្វើឲ្យគេអាចដាំបានផលត្រឡាចដ៏ធំៗហើយប្រជាកសិករនៅទីនោះ ត្រូវបង្ខំចិត្តចងអង្រឹងឲ្យត្រឡាចរបស់គាត់ដេក ។ ព្រោះតែទំហំដ៏ធំសម្បើមបែបនេះ ទើបនៅពេលប្រមូលផលម្តងៗពួកគេមានការប្រុងប្រយ័ត្នណាស់ ព្រោះត្រឡាចនៅពេលនោះមានទម្ងន់ជាមធ្យមពី ៥០-៦០ គីឡូក្រាម ដោយឡែកផ្លែធំមួយចំនួនមានទម្ងន់ដល់ទៅ ១០០គីឡូក្រាមឯណោះ ៕ លីសា