Tuesday, September 16, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តើ​ជា​កំហុស​អ្នកណា!? រវាង​ម៉ូតូ និង​កង់​ដឹក​ស្មៅ ឆ្លងផ្លូវ ខណៈ​គ្រប់គ្នា​សរសើរ​ទឹកចិត្ត​យុវជន​នេះ​ពេញ​បេះដូង

នេះជាហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ រវាងម៉ូតូ និងកង់ឆ្លងផ្លូវ ដែលបណ្តាលឲ្យម៉ូតូ និងមនុស្ស ផ្លោងហោះជាច្រើនម៉ែត្រ ខណៈអ្នកជិះកង់ដេកស្តូកស្តឹងនៅកណ្តាលផ្លូវ ​សន្លប់អស់មួយសន្ទុះ។ យ៉ាងណាមិញ វីដេអូនេះនៃហេតុការណ៍នេះ ដែលទើបត្រូវបានគេបង្ហោះនៅលើបណ្តាញសង្គម Youtube គឺបានបង្ហាញកើតឡើងនៅលើកំណាត់ផ្លូវជាតិមួយកន្លែង កាលពីវេលាម៉ោង ៤ និង៥៩ នាទី ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ កន្លងទៅ។

ជុំវិញគ្រោះថ្នាក់ចរាចរណ៍នេះ អ្នកទស្សនាខ្លះថា ខុសមកពីអ្នកជិះកង់ឆ្លងផ្លូវមិនប្រុងប្រយ័ត្ន ខណៈអ្នកខ្លះទៀតថា មកពីម៉ូតូបើកលឿនពេក។ ប៉ុន្តែ បើតាមសង្កេតមើលវីដេអូឲ្យល្អិតល្អន់ គឺអ្នកជិះកង់ដឹកស្មៅ ឆ្លងផ្លូវមិនការប្រុងប្រយ័ត្ន ដោយជិះៗស្រាប់តែបត់ឆ្លងភ្លាមៗតែម្តង ដែលជាហេតុធ្វើឲ្យម៉ូតូបើកចូលមកយ៉ាងលឿន ស្លន់បង្អង់ល្បឿនមិនទាន់ ក៏ជ្រុលបុកផ្នែកខាងមុខ បណ្តាលឲ្យកង់ដួល ខណៈម៉ូតូ និងមនុស្ស ផ្លោងហោះជាច្រើនម៉ែត្រដ៏រន្ធត់។ តែនេះចាត់ទុកថា ជាគ្រោះថ្នាក់មួយដ៏សំណាង ដែលពុំមានភាគីខាងណាម្នាក់រងរបួសធ្ងន់ធ្ងរនោះទេ។

តែអ្វីដែលធ្វើឲ្យមហាជនកោតសរសើរខ្លាំងនោះ គឺទឹកចិត្តអ្នកជិះម៉ូតូពិតល្អខ្លាំងណាស់ ព្រោះថាបន្ទាប់គ្រោះថ្នាក់កើតឡើង រូបគេពុំបានពិនិត្យមើលម៉ូតូរងការខូចខាតទេ ដោយងើបឡើងប្រញាប់ដើរសំដៅទៅជួយលើកអ្នកជិះកង់ និងធ្វើការសុំទោស ព្រោះសុទ្ធតែរងគ្រោះថ្នាក់ដូចគ្នា។

ពិតណាស់ ទឹកចិត្តដ៏ប្រពៃរបស់បុរសជិះម៉ូតូរូបនេះ ឃើញថា បានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមជាច្រើន សម្តែងនូវការកោតសរសើរយ៉ាងខ្លាំង ដោយមិនគិតថាគាត់ខុស ឬត្រូវយ៉ាងណានោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×