នារីម្នាក់បានលាតត្រដាងរឿងសោកសៅរបស់ខ្លួន តាមបណ្តាញសង្គម ដោយនិយាយថានាង និងអតីតអ្នកស្គាល់គ្នា ដោយពួកគេបានរួមរស់ជាមួយគ្នាអស់៤ឆ្នាំហើយ ប៉ុន្តែចុងក្រោយក៏បែកគ្នា ព្រោះរស់នៅលែងចុះសម្រុងនឹងគ្នា។ បន្ទាប់មក នាងបានជួបបុរសថ្មី ហើយក៏បានរៀបការជាមួយគាត់។ ប៉ុន្តែពេលគិតពីអតីតកាល បានធ្វើឲ្យនាងសម្រេចចិត្តអញ្ជើញអតីតមិត្តប្រុស មកចូលរួមមង្គលការ។
នៅថ្ងៃមង្គលការ នាងបានរកឃើញថា អតីតមិត្តប្រុសរបស់នាង បានផ្ញើសំបុត្រមកអបអរសាទរនាង និងអ្នកថ្មី ដោយមានលុយក្នុងស្រោមសំបុត្រចងដៃចំនួន 150,000 ដុងវៀតណាម (ប្រហែល ៦ ដុល្លារ) និងរួមជាមួយនឹងសំបុត្រតូចមួយរៀបរាប់នូវអ្វីដែលរូបគេ និងនាងធ្លាប់ស្រឡាញ់គ្នា។
ប៉ុន្តែអ្វីដែលហួសពីការស្មាន គឺអតីតសង្សាររូបនេះ នៅតែបង្ហាញការអន់ចិត្ត នៅពេលដែលនារីម្នាក់នេះ ចាកចេញពីខ្លួន ខណៈស្រលាញ់គ្នា៤ឆ្នាំ ទៅរៀបការជាមួយបុរសថ្មី ដែលទើបតែស្គាល់គ្នាបាន៦ខែ ប៉ុណ្ណោះ។
ពិតណាស់ នៅពេលដឹងពីអតីតកាលរបស់កូនក្រមុំ បានធ្វើឱ្យកូនកំលោះឈឺចាប់ខ្លាំងយ៉ាងខ្លាំង ហើយបន្ទាប់បញ្ចប់ពិធីមង្គលការ កូនកំលោះក៏ប្រញាប់នាំនាងត្រឡប់ទៅផ្ទះជីដូនរបស់គាត់ រួចប្រកាសទៅលែងលះគ្នានៅងទៅតុលាការ។
កូនក្រមុំមិនយល់ថា ហេតុអ្វីបានជាកូនកំលោះធ្វើបែបនេះដាក់នាង ទោះបីជានាងមិនបានបដិសេធនូវអ្វីដែលអតីតរបស់នាងបានសរសេរនៅក្នុងសំបុត្រក៏ដោយ។ ប៉ុន្តែអ្វីគ្រប់យ៉ាងដែលបានកើតឡើងគឺគ្រាន់តែនៅក្នុងអតីតកាល ហើយបានប្រាប់ថា ពួកនាងបានបែកគ្នា ព្រោះរស់នៅមិនត្រូវគ្នា។
រឿងរ៉ាវរបស់នាង បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈមតិមហាជនជាច្រើនលើកឡើងផ្សេងៗគ្នា។ តែក្នុងនោះ គេក៏បានស្តីបន្ទោសនាងថា មិនគួរណា អញ្ជើញអតីតមិត្តប្រុសមកចូលរួមមង្គលបែបនេះទេ ព្រោះថា បើទោះអតីតរបស់នាងមិនសរសេររឿងនេះឡើងក៏ដោយ ក៏កូនកំលោះអាចមានការប្រច័ណ្ឌផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង



