ពិតជារឿងដ៏ភ្ញាក់ផ្អើល និងគួរឲ្យហួសចិត្តខ្លាំងតែម្តង នៅពេលឃើញសាច់ញាតិគ្រួសារ ពិសេសអ្នកជំងឺផ្ទាល់ បានចេញមកទម្លាយឲ្យដឹងថា គ្រូសិល្ប៍ស្តោះផ្លុំ ដែលកំពុងផ្ទុះល្បីនៅខេត្តតាកែវ មានសេវាព្យាបាល VIP រាប់រយដុល្លារ គឺជាគ្រូបោកប្រាស់។
នេះបើតាមស្រ្តីម្នាក់ បានបញ្ជាក់ប្រាប់បងប្អូនគ្រប់គ្នា នៅក្នុងមតិខមិនឲ្យដឹងថា គឺជាការបោកទាំងស្រុង ព្រោះម្តាយក្មេករបស់នាង ខលសួរតើអស់លុយទេការមើលជំងឺ ហើយគ្រូសិល្ប៍នោះបានប្រាប់ថា មិនអស់ទេ ប៉ុន្តែដល់ពេលទៅដល់ ត្រូវចំណាយជិត 200$ ។
សម្រាប់សេវាកម្មព្យាបាលលំដាប់ VIP នេះផងដែរ ត្រូវបានដឹងថា ពលរដ្ឋជាអ្នកជំងឺខ្លះ ហ៊ាននចំណាយលុយពី ៨០០ ដុល្លារ ទៅ ៩០០ ដុល្លារ ឯណោះ ព្រោះតែចង់ជាពីជំងឺ។
តែយ៉ាងណាមិញ ទាក់ទងការព្យាបាលរបស់(ទេវតា) បោកប្រាស់នេះ បើតាមប្រភពមួយបានឲ្យដឹងថា លោកយាយម្នាក់ មកពីមកពីខាង (តារេនជោរ) ដែលទៅរកសេវាព្យាបាល គាត់ថា អត់មាន «ជា» ខ្មោចយស្អីផង គេថាតែខ្លួនគេ(ទេវតា) តែគាត់ឈឺដដែល។
លោកយាយរូបនោះ បានបញ្ចេញឲ្យដឹងថា បើអ្នកអត់មានលុយ គេជំរុញអោយទិញទឹកបរិសុទ្ធ ១ដប= 2$ ឬ ខ្សែអំបោះ១សសៃ 75,000៛ ខណៈអ្នកមានលុយ ចូលព្យាបាលសេវាទេវតាលំដាប់VIP គឺថា $$$ ខប់ៗតែម្តង។
លោកយាយដែលជ្រុលបង់ខ្លួន អស់លុយរាប់រយដុល្លារ គ្មានបានផលអ្វី បានទទួលស្គាល់ថា គាត់ឆោតល្ងង់មែន តែធ្វើម៉េចគាត់ចង់ជាពីជំងឺ ព្រោះដើរមើលគ្រូសឹងតែគ្រប់កន្លែងអស់ហើយ មិនសះស្បើយពីជំងឺ (លើសជាតិអាស៊ីត សន្លាក់ដៃជើង) នេះសោះ ហេតុនេះ ឃើញគេបង្ហោះតាម Facebook ព្យាបាលដោយ «វ៉ៃតែ៣រំពាត់ជា» ក៏ចង់ទៅមកសាក តែមិននឹកស្មានយកលុយទៅឲ្យគេបោកទទេៗបែបនេះ។
ក្រោយភាពមិនប្រក្រតី នៃការព្យាបាលជំងឺគ្រាន់តែផ្លុំស្តោះបោកយកលុយពីអ្នកជំងឺដ៏មិនធម្មតានេះ បានផ្ទុះឡើង ក៏ត្រូវបានដឹងថា គ្រូសិល្ប៍ល្បីខាងលើ បានយកលុយទៅសូកប៉ាន់អាជ្ញាធរគ្រប់កំរិត ដើម្បីបំបិទព័ត៌មាន ខណៈអ្នករស់នៅក្នុងខេត្តតាកែវ បានរិះគន់អាជ្ញាធរថា ឲ្យតែបានលុយអត់ខ្វល់អំពីប្រយោជន៍ប្រជាជននោះទេឬ!?៕ រក្សាសិទ្ធិដោយ៖ លឹម ហុង






