Sunday, December 28, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខំ​តែ​សរសើ​រ! នារី​ខ្មែរ​ឥឡូ​វ ស្លៀកពាក់​សមសួន រាំ​យ៉ាង​ទន់ភ្លន់​ល្អ​ម្ល៉េះ​ទេ លុះ​ពេល​សួរ​នៅឯណា ស្រាប់តែ​គេ​ប្រាប់​ថា…

វីដេអូមួយ នៅលើបណ្តាញសង្គម TikTok បានកំពុងធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ ជាមួយការសរសើរមិនដាច់ពីមាត់នោះទេ នៅពេលដែលបានឃើញនារីៗ ស្លៀកពាក់យ៉ាងសមសួន ហើយនាំគ្នារាំចង្វាក់ក្បាច់ប្រពៃណីខ្មែរ ពិតជាស្រុះគ្នាល្អខ្លាំងណាស់។

ពិតណាស់ អ្វីដែលធ្វើឲ្យគ្រប់គ្នានៅលើបណ្តាញសង្គម ផ្ទុះការសរសើរនោះ គឺថា ក្នុងចំណោមនារីដ៏ស្រស់ៗស្អាតទាំងនោះ ពុំត្រឹមតែស្ថិតក្នុងសម្លៀកបំពាក់រ៉ូបស្អាតៗ និងលាយឡំសម្លៀកបំពាក់ហូលផាមួងចម្រុះប៉ុណ្ណោះទេ តែថែមទាំងបញ្ចេញក្បាច់រាំលក្ខណៈក្បាច់ប្រពៃណីខ្មែរយ៉ាងល្អគួរឲ្យពេញចិត្តខ្លាំងតែម្តង។

ក្រោយពីបានឃើញបែបនេះ អ្នកលេងបណ្តាញសង្គមជាច្រើន បានលាន់មាត់សរសើរព្រោងព្រាតថា «សុភាពនារីខ្មែរពិតជាស្អាតៗមែន, រាំស្រុះគ្នាល្អម្ល៉េះ! សែនស្រលាញ់ក្បាច់រាំរបស់ខ្មែរយើង, រាំស្អាតណាស់ចែចែ ចង់ឃើញនារីខ្មែរយើងរាំបែបនេះរហូតបង, បើនារីខ្មែរយើងពេលទៅបុណ្យម្ដងៗ នាំគ្នាស្លៀកហូលផាមួងអ៊ីចឹងៗ មិនដឹងគួរឲ្យស្រលាញ់ប៉ុណ្ណាទេ…»។

តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺទន្ទឹមនឹងមានការផ្ទុះការសរសើរ ក៏មានអ្នកសួរថា «ចុះបើបងប្អូនខ្មែរកាត់ឡាវ គួរស្អប់អត់» ហើយជាមួយគ្នានោះដែរ ក៏ស្រាប់តែអ្នកបង្ហោះបានបង្ហើបប្រាប់ឲ្យដឹងថា មិនមែនខ្មែរយើងទេ គឺជានារីៗឡាវតាស ហាសហា!!។

គួរបញ្ជាក់ថា ជារឿយៗ គេតែងសង្កេតឃើញវីដេអូចែករំលែកនៅលើបណ្តាញសង្គម បានបង្ហាញនារីៗជនជាតិឡាវ រាំចង្វាក់ទន់ភ្លន់បែបនេះ ដែលធ្វើឲ្យមនុស្សជាច្រើនមានការយល់ច្រឡំថា ជានារីខ្មែរតែម្តង ខណៈខ្មែរមួយចំនួនបានសរសើរថា ឡាវគេរក្សាតម្លៃវប្បធម៌ ប្រពៃណីគេណាស់៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

@mrrsovannaphum

កុំរវល់តែបែកស្លុយពេកមើលឡាវគេរាំផង😞😞😞😞ចុះកូនខ្មែរ😔🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭🇰🇭

♬ original sound – ធី៚ធី❤️🇰🇭 – 🇰🇭Thy🇰🇷
×