Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញៀន​បូម​សុដន់​ឲ្យបាន​ធំៗ ចុង​ក្រោយ​ស្លន់ស្លោរ​ត់រក​ពេទ្យ​ជួយ​ (មានវីដេអូ)

​​ស្ត្រី​សញ្ជាតិ​អាមេរិក​ម្នាក់ ដែល​ញៀន​បូម​ដើមទ្រូង​ដល់​ថ្នាក់​សុដន់​របស់​គាត់​មាន​ទម្ងន់ ៩​គីឡូក្រាម ហើយ​ក៏​ចាប់ផ្តើម​បង្ក​ឲ្យមាន​ការឈឺចាប់ ក៏​ប្រញាប់រ​ត់រក​ពេទ្យ​ឲ្យជួយ ។​

​ក្រោយ​ការវះកាត់​តម្លើង​ទំហំ​សុដន់ ។​

Allegra Cole អាយុ​៤៤ ឆ្នាំ បាន​រង​ការឈឺចាប់​ជាទីបំផុត ព្រោះតែ​ប្រតិកម្ម​បង្កឡើង​ដោយ​ការ​បូម “​តម្លើង​” ដើមទ្រូង​ហួសហេតុ ។ Allegra Cole ដែល​បាន​បូម “​តម្លើង​” សុដន់​តាំងពី​អាយុ ៣៣​ឆ្នាំ បាន​ថ្លែង​ប្រាប់​លើ​ស្ថានីយ៍ទូរទស្សន៍​ថា នាង​ចាប់ផ្តើម​បូម​បញ្ចូល​កម្រិត 800cc ហើយ​ក៏​ត្រូវបាន​គេ​សរសើរ​ថា សុដន់​នាង​ស្អាត​ណាស់ ប៉ុន្តែ​ទំហំ​នោះ​ហាក់​ធ្វើឲ្យ​នាង​ស្ងប់ចិត្ត​ឡើយ នាង​បាន​ប្រទះ​ឃើញ​គេហទំព័រ​មួយ​ដែល​ក្នុងនោះ​មាន​បុរស​សន្យា​នឹង​ទូទាត់​ថ្លៃ “​តម្លើង​” ដើមទ្រូង​ឲ្យ​នារីៗ ប៉ុន្តែ​គេ​មានភ្ជាប់​លក្ខខណ្ឌ ។​

Allegra Cole និង​មិត្ត​ប្រុស ។​

​ពួកគេ​ទាមទារ​ថតរូប​មួយចំនួន​ប៉ុណ្ណោះ ហើយ​បើ​អ្នក​យល់ព្រម​គេ​នឹង​ទូទាត់​សង​សោហ៊ុយ “​តម្លើង​” សុដន់ ។ នាង​ក៏​យល់ព្រម ពេលនោះ​គេ​បាន​បូម​បញ្ចូល​សារធាតុ​ចម្រុះ​ដល់ 1700cc ។

​ក្រោយ​ការវះកាត់​ថ្វី​ត្បិត​នាង​មាន​អារម្មណ៍​ហាក់ដូចជា​កំពុងមាន “​កូនដំរី​មួយ​ក្បាល​” លើ​ដើមទ្រូង ប៉ុន្តែ​វា​នៅ​ពុំទាន់​ធ្វើឲ្យ​នាង​ពេញចិត្ត ។​

៥​ខែ​ក្រោយ​មកទៀត នាង​បាន​បូម​បញ្ចូល​ទឹកអំបិល ដែល​ដាក់​ក្នុង​កញ្ចប់​ដល់​ទៅ 4.600cc ។ ទន្ទឹម​នោះ នាង​ត្រូវ​ហា​ត់ gym ដើម្បី​រាងកាយ​អាច​សម្រប​រក្សា​បាន​ទម្ងន់​នៃ​សុដន់​ទាំង​គូ​។​

Allegra Cole កំពុង​ហាត់ gym ប៉ុន្តែ​បាន​ត្រឹមតែ​មួយ​រយៈពេល​ប៉ុណ្ណោះ សុដន់​ខាងស្តាំ​យារ​ធ្លាក់ចុះ ពេល​នោះ​ទើប​នាង​ភ័យ​ស្លន់ស្លោ​ស្វែងរក​ជំនួយ​ពី​វេជ្ជបណ្ឌិត ។​

​ប៉ុណ្ណឹង​ហើយ​ពេល​ទទួល​ការព្យាបាល​ពី​សំណាក់​គ្រូពេទ្យ នាង​នៅ​និយាយ​ប្រាប់​ថា “​សូមមេត្តា​ជួយ​រក្សា​ដើមទ្រូង​ខ្ញុំ​ឲ្យនៅ​ដដែល ព្រោះ​ខ្ញុំ​ចូលចិត្ត​វា​ណាស់​” ៕ លី​សា​

×