Saturday, June 21, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិ​ត្ត! ករណី​ស្រ្តី​លក់​ខោអាវ​នៅ​ផ្សារ​អូ​រប្ញស្សី ប្រើ​ហិ-ង្សា​ទៅលើ​អ្នកទិ​ញ ព្រោះ​ខឹង​មើល​មិន​ត្រូវចិត្ត អរគុណ​ដើរចេញ​អត់​តថ្លៃ គណៈកម្មការ​ផ្សារ​បញ្ចប់រឿង​យ៉ាង​ស្រួល ត្រឹមតែ…

ថ្មីៗនេះ រឿងរ៉ាវរវាងស្រ្តីអាជីវករលក់ដូរនៅក្នុងផ្សារអូរប្ញស្សី និងនារីម្នាក់ បានធ្វើឲ្យផ្ទុះការចាប់អារម្មណ៍ ជាមួយមតិមហាជនរិះគន់ស្អប់យ៉ាងខ្លាំងៗ ទៅលើស្រ្តីអ្នកលក់ចរិតអាក្រក់រូបនោះ ដែលមិនគួរណាប្រើទង្វើហិង្សាទៅលើអ្នកទិញ ព្រោះតែខឹងរឿងមើលខោអាវមិនត្រូវចិត្ត ហើយដើរចេញមិនតថ្លៃ។

នេះបើតាមស្រីស្អាតមានគណនីហ្វេសប៊ុកឈ្មោះ Tham Tongdy ដែលរងការប្រើអំពីហិង្សាពីអ្នកលក់ខោអាវចរិតដ៏គួរឲ្យស្អប់នោះ បានរៀបរាប់ដំណើរសាច់រឿងដោយដឹងថា៖ បទពិសោធន៍ចាំមួយជីវិតនៅផ្សារអូឫស្សីទិញខោអាវ សួរថ្លៃតថ្លៃមិនត្រូវអត់យក អរគុណហើយដើរចេញ អ្នកលក់រត់មកទាញអាវផ្ងាក្រោយទាល់រហែកអាវ!

ខ្ញុំៈ បងអាវពណ៌សនេះមួយប៉ុន្មានដែរបង?

អ្នកលក់ៈ ម៉ូដហ្នឹងមួយ១០$ (ឆ្លើយរបៀបយើងទៅសុំ)

ខ្ញុំៈ សួរថ្លៃហើយចាប់អាវមើលបានដឹងថាធំព្រោះគេបត់ឱ្យឃើញតូច ហើយក៏គិតក្នុងចិត្តថាធំ ពាក់មិនកើតទេ ព្រោះខ្លួនពាក់សាយ XS ហើយក៏ដាក់ភ្នែកទៅឃើញអាវមួយទៀតក៏ចង់បានតែអត់ឃើញមានពណ៌សក៏បន្តសួរទៀត

ខ្ញុំៈ បងម៉ូដនេះមានពណ៌សទេបង?

អ្នកលក់ៈ ម៉ូដហ្នឹងអត់មានពណ៌សទេ(មុខចាប់ផ្តើមខឹង អត់ដឹងថីបានខឹង)

ខ្ញុំៈ ស្រឡាញ់ម៉ូដនេះតែអត់មានពណ៌ស អរគុណបង (តែក្នុងចិត្តគិតថាមិនសមទេសួរគេអត់ទិញ អត់តថ្លៃ គេនឹងជេរផ្អើលផ្សារ ព្រោះមុខអ្នកលក់ដូចខឹងស្រាប់ទៅហើយ) ហើយលួចមើលមុខគេទាំងខ្លាចចិត្តហើយសួរថា បងអត់អីទេមែនទេ ព្រោះស្លាញ់អាវនោះតែអត់មានពណ៌ស

អ្នកលក់ៈ ស្រែកខ្លាំងៗ…. អត់អីម៉េចហែងសួរហើយមិនទិញម៉េច

ខ្ញុំៈ ចា៎បង សុំទោសផង ព្រោះអត់មានពណ៌ស ហើយមួយនោះសាយធំជាងខ្ញុំឆ្ងាយណាស់បង

អ្នកលក់ៈ ឥឡូវហែង តមួយម៉ាត់ទៅ ហើយអត់យកក៏អត់ទៅឱ្យតែបាន ត

ខ្ញុំៈ (គិតក្នុងចិត្តតទៅកុំឱ្យគេលក់អត់ដាច់) អ៊ីចឹង ៥$ បានហើយបង

អ្នកលក់ៈ លក់អត់បានទេ លូវ ៦.៥$ទៅ

ខ្ញុំៈ អ៊ីចឹងខ្ញុំអត់យកទេបង ព្រោះអត់ត្រូវ អរគុណច្រើនបង

ហើយក៏ដើរចេញគិតថាគ្មានរឿងអីទេទាំងភ្នែករវ៉ៃរកមើលអាវផ្សេង ស្រាប់តែអ្នកលក់រត់មកពីក្រោយទះមួយដៃហើយទាញអាវផ្ងាក្រោយជំពាក់ជើងគ្នាទាល់តែរហែកអាវ? អារម្មណ៍ពេលនោះរន្ធត់ណាស់ ភ័យញ័ររកអ្វីនិយាយមិនត្រូវហើយក៏សួរអ្នកលក់ថា:

ខ្ញុំៈ ថីបានបងធ្វើចឹងដាក់ខ្ញុំ ខ្ញុំខុសអី?

អ្នកលក់ៈ អឺ ហែងសួរថ្លៃហើយមិនទិញ

ខ្ញុំៈ បងឱ្យខ្ញុំទិញម៉េច បើមិនត្រូវផងហ្នឹង

អ្នកលក់ៈ ហែងត្រូវតែទិញដាច់ខាត អត់មានដើរចេញទេ

ខ្ញុំៈ ម៉េចចឹងបង បើមិនត្រូវបងឱ្យទិញម៉េចកើត

អ្នក់លក់ៈ ហែងសួរថ្លៃហើយត្រូវតែទិញ

ខ្ញុំៈ ហាក៎ ហើយមុនទិញអីបងមិនឱ្យសួរតម្លៃសិនទេអី ខ្ញុំមិនមែនកូនសេដ្ឋីទិញអីគេដោយមិនសួរតម្លៃទេ

អ្នកលក់ៈ អត់ សួរតម្លៃហើយត្រូវតែទិញ ហើយចាប់ផ្តើមជេរខ្ញុំសប់គ្រប់បែបយ៉ាង($#$#$#)

ខ្ញុំស្លន់ផងញ័រផង រកអីនិយាយមិនត្រូវទេព្រោះម្នាក់ឯង ក៏ចាប់ផ្តើមស្រក់ទឹកភ្នែក ទាំងភ័យ ទាំងញ័រ ហេតុអីក៏ជួបរឿងបែបនេះទៅរួច រហែកអាវតែបន្តិច តែអារម្មណ៍ផ្លូវចិត្តប៉ះពាល់ធ្ងន់ធ្ងរណាស់ ដែលសុខៗមានគេមកទាញកអាវអូសពីក្រោយដូចជាចោរបែបហ្នឹង

ធ្លាប់តែឃើញលើបណ្តាញសង្គម facebook ដល់ថ្ងៃនេះជួបខ្លួនឯង អារម្មណ៍នោះសោកសៅណាស់ ផ្តាំដល់បងៗអ្នក់លក់ទាំងឡាយ សុំបងកុំធ្វើបែបហ្នឹងអីបង វាអត់ចំណេញទេ គេអាចប្តឹងបងពីបទប្រើអំពើហិង្សា ហើយវាអត់ថ្លៃថ្នូរ រកស៊ីមិនឡើងទេ ដែលវ៉ៃភ្ញៀវពេលដែរសួរថ្លៃហើយមិនទិញនោះ ហើយសុំបងៗដែលឃើញអំពើបៀតបៀនបែបហ្នឹង សូមកុំគ្រាន់តែយកភ្នែកមើលអី សុំជួយគេផង ក្នុងស្ថានភាពបែបហ្នឹង ពួកយើងត្រូវការជំនួយខ្លាំងណាស់

ម្នាក់ឯងស្លន់ពេក ចាំលេខតូបមិនបាន មិនបានថតរូប ព្រោះញ័រសូម្បីកាបូប ក៏កាន់មិនចង់ជាប់ផង ១៦.១២.២០២២។

តែក្រោយរឿងនេះផ្ទុះឡើង គណៈកម្មការផ្សារអូរប្ញស្សី ក៏បានហៅភាគីទាំងពីរ មកសម្របសម្រួលគ្នាដើម្បីបញ្ចប់ត្រឹម ត្រឹមពាក្យសុំទោស ដោយបានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ឲ្យដឹងបែបនេះថា គណៈកម្មការផ្សារបានស្រាវជ្រាវ និងបានអញ្ជើញភាគីទាំង២មកសួរនាំនៅចំពោះមុខគណៈកម្មការផ្សារ ជាលទ្ធផល ដោយសារមានការយល់ច្រឡំទាំងសងខាង ដូច្នោះ ភាគីអាជីវករ ក៏បានសុំទោសអតិថិជន រីឯភាគីអតិថិជន ក៏យល់ព្រម សុខចិត្តលុបការបង្ហោះនោះ ហើយភាគីទាំង២ក៍បានផ្ដិតមេដៃបញ្ចប់រឿងផងដែរ។

ទោះជាយ៉ាងណា នារីរងគ្រោះ បន្ទាប់មក ក៏បានបង្ហោះសារហាក់មិនចង់ទទួលយកការសម្របសម្រួលបញ្ចប់រឿងត្រឹមពាក្យសុំទោស និងការបង្ហោះសាររបៀបនេះថាជាការភាន់ច្រឡំ របស់គណៈកម្មការផ្សារសោះឡើយ ព្រោះថា បើតាមទង្វើប្រើហិង្សា និងការជេរប្រមាថដ៏សាហាវៗរបស់ស្រ្តីអ្នកលក់រូបនេះ ដែលបានធ្វើឲ្យប៉ះពាល់អារម្មណ៍ផ្លូវចិត្តយ៉ាងខ្លាំង គឺនាងមានសមត្ថភាពប្តឹងមិនឲ្យរួចខ្លួនឡើយ ប៉ុន្តែ ដោយសារនាងមិនចង់វែងឆ្ងាយតទៅទៀត នាងក៏សុខចិត្តបញ្ចប់រឿងត្រឹមហ្នឹងចុះ។

ជាមួយគ្នានេះផងដែរ នាងក៏បានសុំចិត្តបងប្អូនមហាជនឈប់ផ្ទុះកំហឹងទៀតទៅ ព្រោះស្រ្តីអ្នកលក់រូបនេះក៏ត្រូវបានព្រមាន និងផុសបង្ហាញទីតាំងតូប (B09-31 ហ្វាហ្វាតូច) ផងដែរ គាត់នឹងទទួលផលដែលគាត់បានសាង ជឿទៅមនុស្សបែបហ្នឹងរស់អត់មានក្តីសុខផ្លូវចិត្តទេ បងប្អូនឈប់ខឹងទៅ រំសាយចិត្តខឹង ត្រៀមចិត្តថ្មីទទួលឆ្នាំថ្មីទាំងអស់គ្នា៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×