Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ស្មាន​តែ​កង់​បី​ដេ-ញ​ធា-ក់ Mercedes តែ​ការពិត គឺថា…

គេហទំព័រ India Times បាន​រាយការណ៍​ថា ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ នៅ​លើ​បណ្ដាញ​សង្គម​បាន​ចែក​រំលែក​វីដេអូ​ឃ្លីប ​នៃហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយ បង្ហាញអ្នក​បើក​​កង់​បី ​យកជើងរុញ​រថយន្ត Mercedes ស្ថិតនៅលើដង​ផ្លូវ​ក្នុង​ទីក្រុង Pune រដ្ឋ Maharashtra ដែលបាន​ក្លាយ​ជា​រឿង​ចម្រូងចម្រាស​យ៉ាង​ខ្លាំង នៅ​ក្នុង​ពិភព​អនឡាញឥណ្ឌា។

ឃ្លីប​វីដេអូដែល​ថត​ដោយ​អ្នក​បើក​បរ​ពី​ក្រោយ បាន​បង្ហាញ​អ្នក​បើក​រ៉ឺម៉ក​កង់​បី ​ប្រើ​ជើង​ទទេ​រុញគូទ​រថយន្ត Mercedes-Benz ពណ៌​ក្រហម ខណៈ​រថយន្ត​ និងកង់បី ប្រដេញគ្នា​យ៉ាងលឿន ហាក់​ដូច​ជា​កំពុង​មាន​ជម្លោះ ឬ​អ្នក​បើក​កង់​បី​ប្រហែល​ជា​មិន​ពេញ​ចិត្ត​នឹង​ភាគីរថយន្ត ដោយប្រើជើងដើម្បីធាក់បែបនេះ។

ក្រោយ​វីដេអូ​ឃ្លីប​មួយ​នេះ​ត្រូវ​បាន​គេ​បញ្ចេញ ឃើញថាទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​អ្នក​លេង​អ៊ីនធឺណិត ដោយមហាជន​ជាច្រើន​បាន​បញ្ចេញមតិ​ផ្សេងៗ ក្នុងអ្នកខ្លះ​ព្រួយបារម្ភ​ពី​ការខូចខាត​ បើ​អ្នករត់​កង់​បី​ពិត​ជា​មាន​បញ្ហា​ជាមួយឡាន​ទំនើប​បែប​នេះ​មែន។

ទោះ​ជា​យ៉ាង​ណា អង្គ​ហេតុ​ត្រូវបាន​លាត​ត្រដាង​ថា ​ភាគី​ទាំង​ពីរ​មិន​មាន​ជម្លោះ​អ្វី​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្នក​បើក​​កង់​បី​បាន​ជួយ​រុញ​រថយន្ត​ម៉ាក Mercedes-Benz បន្ត​ដំណើរ​ទៅ​មុខកាន់​កន្លែង​ជួសជុលប៉ុណ្ណោះ ដោយសារតែរថយន្តមានបញ្ហាគ្រឿងម៉ាស៊ីន។

ជាមួយគ្នានេះ អ្នក​លេងបណ្តាញសង្គមជាច្រើន ក៏បានបង្ហាញ​ការ​អរគុណជំនួស និង​ស្ងើច​សរសើរ​ចំពោះ​ទឹកចិត្ត​របស់​អ្នក​បើកកង់បីជាខ្លាំង។ អ្នក​ខ្លះ​និយាយ​លេង​សើច​ថា «​មិនធម្មតាទេ ម៉ូតូ​កង់​បី​មាន​កម្លាំង​ខ្លាំង​ជាង​ឡាន Mercedes ទៀត, នេះ​ជា​ស្ថានភាព​ពេល​មិត្ត​សម្លាញ់​អ្នក​មាន​ត្រូវ​ការ​ជំនួយ»។ យ៉ាង​ណា​ក៏​ដោយ មាន​អ្នក​ខ្លះ​សង្ស័យ​ថា ​វា​អាច​ជា​ឈុត​ឆាកសម្តែង ព្រោះល្បឿន​ពិតជា​​មិនធម្មតា,…៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×